រឿងតែមួយ៖ ម្ចាស់ដើមផ្សាយមិនល្បី អ្នកផ្សាយបន្តបែរជាល្បី


នេះមិនមែនជាលើកទីមួយទេ ដែលខ្ញុំឆ្ងល់និងចង់ដឹង។  ឯកសារដែលបានផ្សាយដោយម្ចាស់ដើមមួយចំនួន មិនសូវមានអ្នកចូលទៅមើល រឺមានវាចារអ្វីទេ  ព្រោះម្ចាស់ដើមនោះ មិនមែនជាមនុស្សដែលគេបានស្គាល់ច្រើនគ្នា រឺមិនសូវជាលេចមុខក្នុងសង្គម   ហើយចំនែកអ្នកដែលយកទៅផ្សាយបន្ត រឺ​ផ្សាយរឿង​តែមួយដែរនោះ បែរជាល្បី ហើយមានអ្នកចូលមើលច្រើនគួរឲ្យកត់សំគាល់  ដោយ​សារគេជាមនុស្សដែលមានមុខក្នុងសង្គម ដូចនេះអ្វីដែលគេធ្វើ អ្វីដែលគេសរសេរ សុទ្ធតែត្រូវបានគេវាចារទាំងអស់!
គួរឲ្យអាណិតម្ចាស់ដើមនោះណាស់ ដែលខំប្រឹងប្រែង យកពេលវេលារបស់ខ្លួន និងកំលាំងញើសឈាម មកសរសេរអត្ថបទនឹងគេនោះ!
អ្នកដែលមិនល្បីនោះទៀតសោត ទោះខំសរសេរអត្ថបទល្អដូចព្រះយ៉ាងណា ក៏គ្មានសូវមានអ្នកចូលមើល រឺបញ្ចេញជាមតិអ្វីដើម្បី ប្ដូរយោបល់គ្នាដែរ ផ្ទុយទៅ​វិញ អ្នកដែលល្បីនោះដែរ  ទោះដាក់ប្រកាសមួយដែលមិនមានន័យគ្រប់គ្រាន់ រឺជាអត្ថបទ ដែលគិតថាមិនត្រូវបានគេ ខំមិននោះ បែរជាមានអ្នកចូលទៅ Comment ច្រើនលើសលប់ !
គួរឲ្យអនិចារ ម្ចាស់ប្លក់ដើមគេនោះណាស់!

ខ្ញុំឃើញម្ចាស់ប្លក់មួយចំនួន មិនហ៊ានបញ្ចេញសំដីក្នុងចិត្តរបស់ខ្លួន ដូចនេះ ទើបខ្ញុំជួយបញ្ចេញមកក្រៅ ដើម្បីឲ្យធូរចិត្តម្ចាស់ប្លក់មួយចំនួននោះខ្លះទៅចុះ…
ក្នុងផ្នែកចិត្តសាស្ត្រ ការស្ទាបស្ទង់គឺជារឿងចាំបាច់ដែលមិនអាចជៀសបាន

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ត្រដាងការពិត and tagged , , . Bookmark the permalink.

3 Responses to រឿងតែមួយ៖ ម្ចាស់ដើមផ្សាយមិនល្បី អ្នកផ្សាយបន្តបែរជាល្បី

  1. សុរិយ វង្ស ទេវ័ន្ត និយាយថា៖

    ការដែលមានអ្នកទី២ យកទៅផ្សាយបន្ត ជួនកាលអាចមានផលអវិជ្ជមាន តែបើគិតក្នុងផ្លូវសុទិដ្ឋិនិយមវិញ មានប្រយោជន៍ណាស់ ជាការជួយផ្សព្វផ្សាយ ដើម្បីឲ្យរាល់អត្ថបទ ឬគំនិតល្អៗរបស់ម្ចាស់ដើម ដែលគេមិនសូវស្គាល់នោះ ជ្រួតជ្រាបដល់អ្នកដទៃ ហើយមិនយូរមិនឆាប់ គង់នឹងមានមនុស្សច្រើនគ្នាដឹង និងទទួលយកមិនខាន។

    • monyrinataro និយាយថា៖

      ទំរាំតែដឹងនោះ ម្ចាស់ដើមគេ លែងរស់នៅលើលោកនេះហើយ! ដូចជាការប្រកួតប្រជែងជ្រើសរើសផែនការអីចឹង ម្ចាស់ដើមជាអ្នកផ្ដល់គំនិត ឯអ្នកទទួលផល គឺអ្នកយករបស់ម្ចាស់ដើម!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s