ល្បែងលេងភ្នាល់ទឹកភ្លៀង


ធ្លាប់​តែ​ល្បី​ថា​ស្រុក​បាត់​ដំ​បង​ជា​កន្លែង​ដែល​លេង​ភ្នាល់​ល្បែង​ទឹក​ភ្លៀង​ដ៏​ធំ​ ជា​កន្លែង​ដែល​ពួក​អា​ជីព​លេង​ជា​សាធារណៈ​ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ថា​នៅ​ភ្នំពេញ​ក៏​មាន​លេង​ដែរ ហើយ​ចង់​ខ្លាំង​ជាង​នៅ​ខេត្ត​បាត់​ដំ​បង​ទៅ​ទៀត​។ បទ​​ល្មើស​​កំពុង​​រីក​ដុះ​ដាល​ដូច​ផ្សិត​ ក្នុង​ទ្រង់​ទ្រាយ​ចំហរ​មួយ​ដែល​ឆ្ងាយ​ពី​ភ្នែក​សមត្ថកិច្ច​ ។
សម្ដេច​​តេជោ​​ប្រកាស​​តាម​​វិទ្យុ ទូ​រទស្ស​ន៍ និង​​មាន​​ច្បាប់​​ឲ្យ​​បិទ​​ល្បែង​​ស៊ី​​សង​​ ប៉ុន្ដែ​​អា​ជ្ញាធរ​​តាម​​ជំនាញ​​កំពុង​ឃុប​ឃិត​​គ្នា​​រក​​លុយ​​ពី​​បទ​​ល្មើស​​នេះ​​យ៉ាង​សន្ធឹក​។ បើ​មិន​ជឿ​ទេ​អាច​ទៅ​មើល​នៅ​ពហុកីឡាដ្ឋាន​ជាតិ​បាន (ស្តាត​អូ​ឡាំ​ពិច) រៀង​រាល់​ល្ងាច និង​មាត់​ទន្លេ​ត្រើយ​ខាង​កើត​បាន ហើយ​ជួន​កាល​ក៏​ឃើញ ជួន​កាល​ក៏​មិន​ឃើញ​គេ​​មក​ភ្នាល់ តាម​ស្ថាន​ភាព​មេឃ​។ បើ​មេឃ​ស្រលះ តើ​មាន​នរណា​មក​ទៅ ទាល់​តែ​មេឃ​រៀង​ស្រ​ទុំ ហើយ​គេ​វាល់​ចំណុះ​ជា​ខាំ​យ៉ាង​ម៉េច​គេ​នោះ នៅ​លើ​ជញ្ជីង​មួយ ដែល​មាន​ធុង​ទឹក​សំរាប់​ត្រង​ទឹក​។ ទី​តាំង​ដែល​តែង​តែ​លេង​ជា​ញឹក​ញាប់​ជាង​គេ​នោះ មាន​តែ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​បាន (ស្តាត​អូ​ឡាំ​ពិច) ដែល​សុទ្ធ​តែ​ជា​អ្នក​ជំនាញ​ខាង​មើល​ស្ថាន​ភាព​មេឃ ហើយ​ប្រ​សិន​ជា​ចង់​ពឹង​គឺ​អាច​ពឹង​បាន ដោយ​មិន​ចាំ​បាច់​ពឹង​ក្រ​សួង​ធន​ធាន​ទឹក និង​ឧ​តុ​និយម​នោះ​ឡើយ។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ត្រដាងការពិត and tagged , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 3 ទៅ​កាន់ ល្បែងលេងភ្នាល់ទឹកភ្លៀង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s