និយាយពីការប្រមូលសំរាម!


រាជធានីភ្នំពេញ ៖ ពេលដែលខែប្រាំង អ្វីៗដូចជារលូនគ្មានភាពរាំងស្ទះដល់ការប្រមូលសំរាម និងការដឹងជញ្ជូនសំរាមសោះ តែដល់ពេលខែវស្សារវិញនោះ យើងអាចឃើញនៅនឹងភ្នែកស្រស់ៗថា បីទៅបួនថ្ងៃ រឺអាចដល់មួយអាទិត្យក៏មាន ទើបឡានដឹងសំរាម របស់ក្រុមហ៊ុនស៊ុនទ្រីមកប្រមូលសំរាមម្ដង ដែលជាហេតុធ្វើឲ្យសំរាមទទឹក និងស្អុយរលួយជះក្លិនអាសោច ហើយពេលខ្លះ ត្រូវពួកអេតចាយរើសកកាយធ្លាយថង់សំរាម ហូរតាមទឹកចូលទៅក្នុងលូរដែលធ្វើឲ្យស្ទះទៀតផង។
ករណីដែលក្រុមហ៊ុនស៊ុនទ្រីន ប្រមូលសំរាម ហើយយកទៅចាក់ចោលនៅទីលានក្រៅក្រុងនេះ ភាគច្រើនគឺជាសំរាមដែលមិនអាចកែច្នៃបាន និងមួយចំនួនទៀត អាចកែច្នៃបានដែរ តែមិនយកទៅកែច្នៃ ហើយបានច្របល់សំរាមចូលគ្នា ស្ទើរតែមិនអាចយកធ្វើអ្វីបាន ក្រៅពីយកទៅដុតរឺកប់ចោល។

រូបភាពឧទាហរណ៍

រូបភាពឧទាហរណ៍


– ករណីប្រមូលសំរាមតាមផ្ទះ៖ អាចប្រមូលម្ដងមួយថ្ងៃ រឺ ពីរថ្ងៃប្រមូលម្ដង ប៉ុន្តែពេលនេះ ៣ទៅ៤ថ្ងៃទើបមកប្រមូលម្ដង ហើយសំរាប់កន្លែងខ្លះវិញ គឺមានធុងសំរាមធំមួយ ដែលត្រូវតំរូវឲ្យប្រជាពលរដ្ឋនៅកន្លែងនេះ យកសំរាមទៅចោលដាក់ចូលក្នុងធុងនោះដោយខ្លួនឯង ប៉ុន្តែសំរាមនោះហៀរទឹកជិះក្លិនស្អុយផ្អូម ដែលមិនអាចធ្វើឲ្យដង្ហើមអ្នកនៅក្បែរនោះដកបានស្រួលឡើយ។
– ករណីប្រមូលសំរាមតាមផ្សារ៖ អាចត្រូវតែប្រមូលម្ដងក្នុងមួយថ្ងៃ ហើយនៅពេលយប់ទៀត ព្រោះបើប្រមូលពេលថ្ងៃនោះ វាអាចមានទិដ្ឋភាពអាក្រក់មើល ហើយជិះក្លិនដល់អ្នកដែលកំពុងប្រកបអាជីវកម្ម និងប៉ះពាល់សណ្តាប់ធ្នាប់។ កន្លងមក មានភាពអសកម្មមួយចំនួន ដែលការប្រមូលសំរាមនោះបានប្រព្រឹត្តិទៅមានការយឺតយ៉ាវ ដែលធ្វើឲ្យសំរាមមានការគរទុកពីរមួយថ្ងៃទៅមួយថ្ងៃគ្មានអ្នកមកដឹក ជាពិសេសគំនរសំរាមនៅផ្សារដើមគរ និងផ្សាបឹងកេងកង និងផ្សារមួយចំនួនទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋដែលបានដើរកាត់នោះ មានការរិះគន់ជាខ្លាំង។
– ករណីប្រមូលសំរាមតាមសាលារៀន៖ ជាញឹកញាប់ ការប្រមូលសំរាម ប្រព្រឹត្តិទៅ២ថ្ងៃម្ដង តែប៉ុន្មានឆ្នាំមកនេះ ការប្រមូលសំរាម អាចដល់ទៅមួយអាទិត្យបានមកប្រមូលម្ដង ហើយសំរាមទាំងនោះធ្វើឲ្យសិស្សរៀនមិនកើត បង្ករជាភាពម៉ោងលីប (ឈប់អត់គ្រូ រឺសុំគ្រូឈប់) និងកន្លែងលក់ចំនីអាហារក្នុងសាលារៀនខ្លះ ខ្វះអនាម័យ។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ត្រដាងការពិត and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s