ដៃគូរដ៏ល្អរវាងរដ្ឋនិងឈ្មួញ


ដៃគូរដែលល្អនិងសាកសមបំផុតសំរាប់ឈ្មួញនោះ គឺ”រដ្ឋ” ដែលអាចយកចំនេញយ៉ាងកប់ក្ដោង និងពីសំណាក់ឈ្មួញគ្នាឯងដូចគ្នា បានយ៉ាងក្រាស់ក្រែល។ ក្នុងវិស័យជំនួញធំៗ គេមិនចាត់ទុកប្រជាពលរដ្ឋជាម្ចាស់ទ្រព្យនោះទេ ពួកឈ្មួញធំបានចាត់ទុករដ្ឋជាម្ចាស់ទ្រព្យ​ទៅវិញ ដូចជាវិស័យជំនួញដីជាដើម។ គម្រោងអភិវឌ្ឍន៍មួយៗ ត្រូវធ្វើសំណើ និងមានការយល់ព្រម ពីរាជរដ្ឋាភិបាល ។ ប្រជាពលរដ្ឋប្រៀបដូចជាកូនជញ្ជីងមួយ ដែលមេជញ្ជីងទាំងសងខាងតថ្លៃគ្នា ហើយផ្ដល់សំណងតិចតួចដែលមិនអាចទទួលយកបាន។
ពេលដែលសុំសិទ្ធិកាន់កាប់ រឺទិញដីកន្លែងណាមួយ  ពួកគេមិនបានចុះធ្វើរបាយការណ៍ដល់ទីកន្លែង ដោយវាស់រំលង់ព័ទ្ធរបងយក…
យើងអាចឃើញឧទាហរណ៍ស្រាប់ពីដី ប្រជាពលរដ្ឋដីក្រហម (ដោះស្រាយហើយហើយតែមិនយុត្តិធម៌)    ដីបឹងកក់ (ពេលនេះដោះស្រាយហើយហើយ ទើបតែបានទទួលយុត្តិធម៌) និងអ្នកនៅម្ដុំរារថភ្លើង (ផ្លូវរាជាយស្ម័យយាន)។
អ្នកដែលធ្វើការឲ្យរដ្ឋ ពួកគេដឹងថាតំលៃដីទីណាបានថ្លៃ និងតំលៃដីទីណាថោក ដូចនេះពួកគេអាចទាក់ទង់ទៅឈ្មួញ ដើម្បីសុំក្បាលកាក់ខ្លះគ្រាន់បានចាយ អាចទិញឡានទំនើបជិះទៅធ្វើការបាន  ដោយសារតែពួកគាត់ខំរកស៊ីតាមជំនាញរៀងៗខ្លួន…។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in គំនិតឡប់, ពីណាពីណី and tagged , . Bookmark the permalink.