ចរិកលក្ខណៈឧក្រិដ្ឋជន


ក្នុងសង្គមរស់នៅរបស់មនុស្សមិនថាទីណាជាទីណា សុទ្ធតែមានអំពើឃាដកម្ម សំលាប់បំបិទមាត់ ចាប់ជំរិត រំលោភ និងប្លន់ប្រដាប់អាវុធ  ឃាដករស៊ីឈ្នួល។
ថ្មីៗនេះ ខ្ញុំក៏នឹកឃើញយកលក្ខណៈឧក្រិដ្ឋជន ដែលបានបែងចែកជាច្រើនសណ្ឋានតាមអាយុនិងបុគ្គលិកលក្ខណៈរបស់គេផ្ទាល់។
បុគ្គលដែលចូលចិត្តនៅស្ងាត់ស្ងៀម៖  ជាមនុស្សដែលមានឈាមត្រជាក់ ធ្វើអ្វីមិនឲ្យបន្សល់ដាន ធ្វើការដោយប្រុងប្រយ័ត្ន  ចូលចិត្តប្រព្រឹត្តិសកម្មភាពតែម្នាក់ឯង បុគ្គលប្រភេទនេះមានភាពវៃឆ្ងាត ។ជាមនុស្សប្រភេទទី១ ដែលយើងត្រូវជៀសឲ្យផុត ហើយក៏អាចជាមនុស្សប្រសៃប្រសាទម្នាក់ដែរ។
បុគ្គលដែលចូលចិត្តភាពហឹង្សានិងប្រើកំហឹង៖  ជាមនុស្សឈាមក្ដៅពុះកញ្ជ្រោល ធ្វើអ្វើតែងតែចង់បានរហ័ស និងធ្វេសប្រហេស ដែលជាចំនុចខ្សោយសំរាប់បុគ្គលនេះ​ ហើយប្រភេទបុគ្គលនេះ ចូលចិត្តបង្ករភាពអនាធិបតេយ្យ និងហឹង្សានៅទីប្រជុំជន  ព្រមទាំងចិត្តដាច់ ដៃឆៅ បុគ្គលនេះជាមនុស្សប្រភេទទី២ ដែលយើងគួរជៀសទៅម្ខាង។
បុគ្គលដែលមិនសូវនិយាយស្ដីនិងស្ងាត់ស្ងៀម៖ ជាមនុស្សសាហាវលេខ១ ដែលយើងមិនអាចមើលចិត្តធ្លុះ សូម្បីតែប៉ូលីសសួរចំលើយក្ដី បុគ្គលនេះ ចូលចិត្តប្រព្រឹត្តិបទល្មើសតែម្នាក់ឯង ហើយពេលដែលមានឱកាស គេនឹងចាត់ការភ្លាម បុគ្គលម្នាក់នេះច្រើនតែជាមនុស្ស មានស្រមោលអន្ធកាលធ្ងន់ធ្ងរ ដែលឈានចូលដល់លក្ខណៈសរសៃប្រសាទ ហើយគោលដៅរបស់គេច្រើនជាក្មេងៗ ។ ជាមនុស្សប្រភេទទី១ ដែលយើងគួរសង្កេតនិងប្រុងប្រយ័ត្នខ្ពស់។
បុគ្គលដែលចូលក្នុងចំនោមសង្គមលេចធ្លោ៖ ជាមនុស្សរួសរាយ  ដែលអាចចាត់ទុកថាជាផ្លែល្វាមួយផ្លែ   គេធ្វើការដោយប្រុងប្រយ័ត្ន ដោយមិនឲ្យជនរង់គ្រោះដឹងជាមុន ហើយបុគ្គលម្នាក់នេះ មានភាពប៉ុនប្រសព្វក្នុងការលួងលោម ជាពិសេសចំពោះស្រីៗ ដែលជាគោលដៅទីមួយរបស់គេ ។បុគ្គលនេះចាត់ចូលជាប្រភេទទី៣ ដែលយើងគិតជាមិនអីនោះ តែបែរជាយើងចូលស៊ងដោយខ្លួនឯង។
បុគ្គលដែលសថាជាខ្មៅ៖ ជាមនុស្សដែលមិនទទួលយកការពិត ចូលចិត្តលេងសើចច្រើន  ប្រព្រឹត្តិខុសបែរជាថាត្រូវ  យកល្បែងគ្រោះថ្នាក់ចាត់ទុកជាល្បែងសប្បាយរបស់ខ្លួន បុគ្គលនេះច្រើនតែមានវ័យជំទង់ រឺ យុវវ័យ ហើយច្រើនតែមិនសូវគិតច្រើន ករណីដែលគេប្រព្រឹត្តមានដូចជា លួច ប្លន់ និងចាប់រំលោភ។  បុគ្គលនេះជាមនុស្សប្រភេទទី៣ ដែល មានច្រើនជាងគេបង្អស់ក្នុងសង្គម។

ក្លាយជាឧក្រិដ្ឋជនតាំងពីតូច

ក្លាយជាឧក្រិដ្ឋជនតាំងពីតូច

តើអ្នកចូលក្នុងប្រភេទទីប៉ុន្មាន? បើមានចូល ខ្ញុំសូមដាស់តឿនឲ្យទៅមន្ទើរកែប្រែ រឺកន្លែងណាមួយ ដូចជាគ្លីនិក ពេទ្យចិត្តសាស្ត្រ 😀

រាល់ពាក្យពេចន៍ដែលបានរៀបរាប់ខាងលើនេះ រក្សាសិទ្ធដោយ Monyrinataro

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s