ចំនាយ១១៩$ ប្រើយកប្រយោជន៍មិនអស់ សឹងតែថាកុំព្យូទ័រក្លាយទៅជាម៉ាស៊ីនដោនឡតពេញ២៤ម៉ោងលើ២៤ម៉ោងទៅហើយ ប៉ុន្តែភាពសប្បាយរីករាយ និងការចំនាយលុយនេះ មិនដឹងជាទ្រាំទ្របានយូរប៉ុណ្ណាទេ។ តាំងពីប្រើអ៊ីនធើណេតរហូតមកដល់ពេលនេះ ដោនឡតបានតែ ៩៧៨ជីកាបៃ(GB)គត់ ដែលចំនាយរយៈ៤ឆ្នាំ ៣ខែ ដែលជាពេលយូរសែនយូរមួយ បើប្រៀបជាមួយគេ ១តេរ៉ាបៃ (TB) គេចំនាយពេលតែមួយខែសោះ អាចយកបានដោយស្រួល។ ថ្មីៗនេះ ខ្ញុំបានមើលការសែតមួយ ដែលចុះផ្សាយថា ល្បឿន ៤មេកាបិត (megabits) ប្រើមិនកំណត់ តំលៃតែ ៨៨ដុល្លារ ដែលថែមទាំងដាក់លេខទូរស័ព្ទឲ្យទំនាក់ទំនងទៀត។ គេថា នឹងភ្ជាប់ល្បឿន 4MB/s សាកមើល ព្រោះសព្វថ្ងៃនេះ ខ្ញុំក៏មិនពេញចិត្តចំពោះអ៊ីនធើណេតរបស់ខ្ញុំដែលមានល្បឿនត្រឹមតែ 1MB/s នេះដែរ។
Advertisements