ប្រកាសពិសេស៖មើលគេមើលឯងដល់ណាខ្លះហើយ?


មិនចង់និយាយទេ តែបើមិននិយាយគឺនៅមិនសុខតែម្ដង..
-កាលលពីប៉ុន្មានឆ្នាំមុន មុនឆ្នាំ២០០៣ អ្វីៗដូចគ្នាសឹងតែលើគេទៅទៀត សំរាប់ប្រទេសកម្ពុជា បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ប្រ​ទេស​ឡាវ​។ តែ​សព្វ​ថ្ងៃ​នេះ គេ​បាន​ដើរ​លើ​យើង​មួយ​ជំ​ហាន​ទៀត​ហើយ នេះ​មិន​បាន​ប្រៀប​ធៀប​ជា​មួយ​​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​ផង ដែល​គេ​បាន​ដើរ​មុន​យើង​រាប់​សិន​ជំហាន​។ សំ​ភារៈ​ខាង​វិស័យ​ការ​ពារ​ជាតិ​របស់​យើង នៅ​តិច​​ជាង​គេ បើ​សិន​ជា​ប្រ​ឈម​​មុខដាក់​គ្នា​ជា​ទ្រង់​ទ្រាយ​ធំ​វិញ គឺ​យើង​មិន​ឈ្នះ​គេ​ទេ ហើយ​កុំ​ប្រៀប​ប្រ​ដូច​ប្រ​ទេស​យើង​ដូច​ជា​សម័យ​វៀត​ណាម​ខាង​ត្បួង​ សង្រ្គាម​ជា​មួយ​អាមេរិច​អី ព្រោះ​យើង​មិន​មាន​ល្បិច​ដូច​វៀត​ណាម​ទេ ដែល​ធ្វើ​រូង​ក្រោម​ដី​នោះ  ចំ​នែក​ខ្មែរ​យើង​ទ្រឹង​ៗ ដូច​ដើម​ត្នោត​ ឯ​វៀត​ណាម​វិញ ស​កម្ម​ដូច​ឬស្សី​ចឹង​ បើ​ប្រៀបជា​មួយថៃ​វិញ រឹត​តែ​មិន​អាច​ទៅ​ទៀត​ ព្រោះ​ប្រ​ទេស​គេ​គ្មាន​សង្រ្គាម​ដូច​វៀត​ណាម​ ហើយ​ក៏​មិន​ដែល​ជួប​សង្រ្គាម​វិ​នាស​មនុស្ស​ មាន​ផ្ទះ​ឥត​មនុស្ស​នៅ មាន​ផ្លូវ​ឥត​មនុស្ស​ដើរ​ដូច​ប្រ​ទេស​កម្ពុជា​ដែរ។ ឥឡូវ​រាប់​ចាប់​ពី​ឆ្នាំ​១៩៩៨ ដល់​ពេល​បច្ចុប្បន្ន​វិញ តើ​វា​យ៉ាង​ម៉េច!  គឺ​កម្ពុជា​យើង​កំ​ពុង​តែ​ប្រើ​ល្បឿន​ពន្លឺ​តាម​លក្ខណៈ​ខ្យង​វា ដែល​ខុស​ពី​ប្រ​ទេស​ជិត​ខាង ដែល​គេ​​ប្រើល្បឿនខ្យងជំហានទន្សាយទៅ​វិញ។
-(បៀរវត្ស៍) ដែលប្រាក់ខែមន្រ្តីរាជការពេលនេះ សឹងតែមិនអាចរស់បាន បើ​ប្រៀប​ធៀប​ជា​មួយ​តំ​លៃ​ទំ​និញ​ក្នុង​ទី​ផ្សារ​ដែល​ចេះ​តែ​ឡើង​ថ្លៃ​ពី​មួយ​ថ្លៃ​ទៅ​មួយ​ថ្លៃ​។ កាល​ពី​មុន ប្រាក់​ខែ​គ្រូ​តែ​១០០០០០៛ តែ​តំ​លៃ​ទំនិញ​ ថ្ងៃ​ម្ហូប​ អាច​ហូប​បាន​៣០ថ្ងៃ និង​អាច​ចាក់​សាំង​បាន​​គ្រប់ ((សាំង​មួយ​លីត្រ ២០០០៛) ១​ខែ ៦០០០០៛/៣០​ថ្ងៃ) ប៉ុន្តែ​សព្វ​​ថ្ងៃ​ប្រាក់​ខែ​គ្រូ​ដល់​ទៅ ៤០០,០០០៛ តែ​នៅ​តែ​ចាយ​មិន​គ្រប់ ជួន​ខែ​ខ្លះ ត្រូ​វខ្ចី​លុយ​គេ រឺ​ក៏​យក​លុយ​ពី​អ្នក​ផ្ទះ​វិញ​ក៏​មាន​។  អ្នក​ធំ​ រឺ​អ្នក​ធ្វើ​ការ​រដ្ឋ​ដែល​មាន​ឋានៈ​ ដែល​មួយ​ខែ​គេ​អាច​រក​ចំណូល​បាន ក្រៅ​ពី​ប្រាក់​បៀវត្ស៍​ងាប់ ដល់​ទៅ​រាប់​សិប​ដុល្លារ​ រឺ​រាប់​ពាន់​ដុល្លារ តែ​ក្រ​លេក​មើល​ពល​រដ្ឋ​ធម្មតា​វិញ ជួន​កាល​មួយ​ខែ នៅ​សល់​ក្រៅ​ពី​ការ​ចាយ​វាយ​ប្ហូម​អាហារ ត្រឹម​តែ​៥$=​២០៥០០៛  នេះ​មិន​ទាន់​រាប់​បញ្ចូល​ថ្លៃ​អគ្គិ​សនី ថ្លៃ​ទឹក និង​ថ្លៃ​ចំនាយ​សំលៀក​បំពាក់​កូន​ចៅ​ផង​។ សេដ្ឋ​កិច្ច​កម្ពុជា​សព្វ​ថ្ងៃ គេ​មិន​បាន​ទៅ​មើល​អី​ផ្សេង​ក្រៅ​តែ​ពី​របាយ​ការណ៍​ដែល​ប្រមូល​មក​ពី​បណ្តាល​បក្ស​ពួក​របស់​ខ្លួន ហើយ​បំ​ប៉ោង​ទិន្ន​ន័យ រឺ​ក៏​ប្រ​មូល​របាយ​ការណ៍​មិន​បាន​គ្រប់​ ឬ​ក៏ ខ្ទង់​ចំ​នាយ​ដែល​ជំ​ពាក់​ត្រូវ​វេរ​គិត​ទៅ​ឆ្នាំ​ក្រោយ​ទើប​ធ្វើ​របាយការណ៍។  ប្រាក់​ខែ​រដ្ឋ បើក​ជា​លុយ​ខ្មែរ ប៉ុន្តែ​ពេល​ទៅ​ទិញ​ទំ​និញ​ផ្សេងៗ​តាម​ទី​ផ្សារ គេ​បែរ​គិត​ជា​ដុល្លារ​ទៅ​វិញ ដែល​ជា​កត្កា​កាន់​តែ​នាំ​ឲ្យ​លុយ​ខ្មែរ កាន់​តែ​ធ្លាក់​ចូល​ក្នុង​អតិផរណា​ថែម​ទៀត។
ឥឡូវ​បែរ​មក​មើល​ប្រព័ន្ធ​បច្ចេក​វិជ្ជា​ដែល​គេ​តែង​តែ​ហៅ​ថា​ព័ត៌​មាន​វិទ្យា​នេះ​វិញ​ម្ដង តើ​វា​ដំណើរ​ការ និង​អភិវឌ្ឍន៍​ដល់​ណា​ទៅ​ហើយ ​ក្នុង​ប្រទេស​កម្ពុជា​យើងនេះ បើ​ប្រៀប​ជា​មួយ​ប្រទេសឡាវនោះ?  សព្វ​ថ្ងៃ​ព័ត៌​មាន​វិទ្យា​ស្រុក​ខ្មែរ គឺ​មាន​ការ​កើន​ឡើង​ជា​លំ​ដាប់ ប៉ុន្តែ​គេ​យក​ប្រយោជន៍​ពី​វា​ខុស​ទំនង និង​ចែក​មិន​បាន​ត្រូវ​ជំនាញ​ឡើយ។ កម្ពុជា​មិន​ទាន់​មាន​ផ្កាយ​រណប​ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែ​ប្រទេស​ឡាវ គេ​មាន​ផ្កាយ​រណប​របស់​គេ​ផ្ទាល់​ខ្លួន​រួច​ទៅ​ហើយ ហើយ​បណ្ដាញ​ទំនាក់​ទំនង​របស់​គេ​រហ័ស​ជា​មុន និង​សេដ្ឋកិច្ច​លូត​លាស់​ជា​មុន ដែល​ជា​កត្កា កាត់​បន្ថយ​ការ​លំ​បាក​របស់​ពល​រដ្ឋ​គេ។
-(សេវាគមនាគមន័៍រលកធាតុអាកាស) វិស័យ​ទំនាក់​ទំនង​តាម​ទូស័ព្ទ គឹ​មាន​ការ​កើន​ឡើង​ដូច​ព្យុះ ក៏​ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​ពី បណ្តាញ​របស់​ខ្លួន ប៉ុន្តែ​ពួក​ក្រុម​ហ៊ុន​ទាំង​នោះ បាន​នឹង​កំពុងទាក់​ទាញ​ប្រ​ជា​ពលរដ្ឋ ឲ្យ​ចំនាយ​លុយ​ពី​មើល​ឃើញ ទៅ​ជា​លុយ​ខ្យល់​ហើយ​ត្រូវ​បង់​ប្រាក់​ជា​មុន​ថែម​ទៀត​។​ ខ្ញុំ​មិន​ដឹង​ថា​ក្រុម​ហ៊ុន​បណ្តាញ​ទូរ​ស័ព្ទ​ប្រ​ទេស​គេ​មាន​ប៉ុន្មាន​នោះ​ទេ​ ក្នុង​ប្រ​ទេស​មួយ​ៗ​នោះ​ ប៉ុន្តែ​ស្រុក​ខ្មែរ​ឯង​នេះ មាន​ច្រើន​គួរ​សម​ដែរ រហូត​ដល់​ចាំ​មិន​អស់។ មាន​ក្រុម​ហ៊ុន​ខ្លះ ថែម​ទាំង​បញ្ចុះ​បញ្ចូល​អ​តិ​ថិ​ជន​ខ្លះ ឲ្យ​បញ្ចូល​លុយ ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់ ដែល​លទ្ធ​ផល​នោះ ពិ​បាក​ត្រូវ​ជាង​ចាក់​កន្ទុរ​លេខ រឺ​ក៏​ប្រូ​បាប​ទៅ​ទៀត​។ ការ​ចំនាយ​លុយ​ ដើម្បី​ឈ្នះ​រង្វាន់​ពី​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​នេះ បញ្ចូល​មួយ​សែន​ដង ក៏​មិន​ទាន់​ត្រូវ​ម្ដង​ដែល  ហើយ​អ្នក​ដែល​​ឈ្នះ គឺ​១​ភាគ​១០០០០០​គឺ​ត្រូវ​យក​លុយ​រង្វាន់​ពី​អ្នក​បញ្ចូល​លុយ​​ឯ​ទៀត ទៅ​បង្គ្រប់​ទៅ​ឲ្យ​អ្នក​ឈ្នះ​រង្វាន់​ម្នាក់ ដែល​ក្រុម​ហ៊ុន​មិន​បាន​ចេញ​លុយ​មួយ​សេន​ណា​ពី​ហោ​ប៉ៅ​ឡើយ​។ រង្វាន់ដូចជាឡាន កុំព្យួទ័រ ទូរស័ព្ទទំនើប វាធ្វើឲ្យអតិថិជនមានចិត្តលោភលន់ ដើម្បីប្រឹងប្រែងយកសំភារៈទាំងនោះ ប៉ុន្តែភាពលោភលន់របស់មនុស្សគ្មានព្រំដែន គេបញ្ចូលចាប់រង្វាន់មិនត្រឹមតែម្ដងនោះទេ។

នៅមានច្រើនទៀតដែលត្រូវរៀបរាប់ និងប្រៀបធៀប តែដោយសារមិនមានពេល ខ្ញុំសូមយកតែប៉ុណ្ណឹងមកសិន ដើម្បីទុកឲ្យអស់លោកអ្នកមាន យោបល់ខ្លះៗ  និង បញ្ចេញគំនិងផ្ទាល់ខ្លួនអ្នកនៅទីនេះ។

សូមបញ្ចេញយោបល់ផងបាទ

«ស្រុកខ្មែរ សូម្បីតែលុយសែនខ្មោចក៏ឡើងថ្លៃដែរ»

យប់ថ្ងៃអាទិត្យទី០៧ ខែកក្កដា ឆ្នាំ២០១១

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ចំនេះដឹង, ពីណាពីណី and tagged , , . Bookmark the permalink.

1 Responses to ប្រកាសពិសេស៖មើលគេមើលឯងដល់ណាខ្លះហើយ?

  1. monyrinataro ថា:

    This blog was Suspend account… if i can’t get account back … i will stop use WordPress… hope you know about this..

    គណនីរបស់ខ្ញុំត្រូវបានព្យួរ = បិទ មិនអាចដាក់ប្រកាសបានតទៅទៀត ប្រសិនជាមិនអាចដោះស្រាយបានទេ ខ្ញុំនឹងឈប់ប្រើ WordPress នេះ បើទោះបីជាយ៉ាងណាក៏មិនឈប់ត្រឹមនេះដែរ ខ្ញុំអាចទៅ បណ្តាញសង្គមផ្សេងដូចជា Blogspot រឺបណ្ដាញសង្គមមួយណា ដែលមានហេតុផលបិទគណនី រឺប្លក់ក្រៅពី WordPress នេះ.

បញ្ចេញមតិ