អ្នកកាចេះកាចាស់ទៅបាត់អស់ មកអ្នកថ្មីម្ដង?


ខ្ញុំ​ពិត​ជា​ឆ្ងល់​ណាស់ តើ​អ្នក​ដែល​ប្រើ​ប្លក់​ចាស់​ៗ​ទៅ​ណា​បាត់​អស់​ទៅ​ណ៎​? អ្នក​ដែល​ធ្លាប់​និយាយ​តប​វា​ចារ​គ្នា អ្នក​ដែល​ឆ្លង​ឆ្លើយ​វាចារ និង​អ្នក​ដែល​មើល​ប្លក់ មិន​ដឹង​ជា​បាត់​ទៅ​ណា… រឺ​មួយ​គេ​ឈប់​អស់​ហើយ​? អ្នក​ថ្មី​នេះ ខ្ញុំ​ដូច​ជា​មិន​ធ្លាប់​ស្គាល់ ហើយ​ក៏​មិន​ដឹង​ថា​មាន​អ្នក​ថ្មី​ប៉ុន្មាន​នាក់​ទៀត បើ​មិន​សូវ​ដែល​ឃើញ​ដាក់​ប្រកាស​ផង ហើយ​បើ​មិន​សូវ​ដែល​ដាក់​ប្រកាស ធ្វើ​ម៉េច​នឹង​ដឹង​ថា​មាន​សមាជិក​ថ្មី? ចឹង​មាន​តែ​អ្នក​ដែល​ប្រើ wordpress នេះ​លែង​សូវ​មាន ​រឺអត់​អ្នក​ចូល​មើល​រឺ​ក៏​អត់​ចូល​ប្រើ ទៅ​ប្រើ​បណ្ដាញ​សង្គម​ផ្សេង? មិន​មែន​មាន​តែ​បណ្ដាញ​សង្គម wordpress តែ​មួយ​ដែល​ជា​ភាសា​ខ្មែរ តែ​វា​មាន​ច្រើន​ទៀត​ក៏​ជា​ភាសា​ខ្មែរ​ដែរ តើ​មូល​ហេតុ​មមា​ញឹក​ក្នុង​ការ​ងារ ​ក្នុង​ការ​សិក្សា​នោះ អាច​ជា​មូល​ហេតុ​ដែល​មិន​សូវ​មាន​គេ​ចូល​ដាក់​ប្រកាស រឺ​មួយ​គេ​ធុញ​ទ្រាន់​នឹង​ប្រ​កាស​ដែល​និ​យាយ​ពី​នរយោ​បាយ ហើយ​រាល​ដាល​ដល់​ប្លក់​ដទៃ​ទៀត​? ចំ​នល់​ទាំង​អស់​នេះ ខ្ញុំ​គិត​មិន​យល់​សោះ… នរណា​ដឹង​សូម​ជួយ​ប្រាប់​ផង… ដើម្បី​ឲ្យ​ធូរ​ទ្រូង​ខ្លះ ព្រោះ​ពេល​នេះ កំពុង​តែ​តឹង​ចិត្ត​ដូច​មនុស្ស​ឆ្កួត​និយាយ​តែ​ឯង​ទៅ​ហើយ។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged , . Bookmark the permalink.

2 Responses to អ្នកកាចេះកាចាស់ទៅបាត់អស់ មកអ្នកថ្មីម្ដង?

  1. វឌ្ឍនៈខ្មែរ និយាយថា៖

    មែន​ហើយ​! ខ្ញុំ​ក៏​ជា​អ្នក​ចាស់​ម្នាក់​ដែរ​ មាន​ចំ​ងល់​នេះ​ដូច​គ្នា​! តែ​មើល​ទៅ​គឺ​មិន​បាត់​ច្រើន​គ្នា​ទេ​បង​ ញ៉ុម​គិត​ថា​ អ្នក​ចាស់​នៅ តែ​ចូល​មក​លេង​ដដែល​ដឹង​! គ្រាន់​តែ​គ្មាន​អត្ថ​បទ​ដាក់​! ដូច​ជា​ខ្ញុំ​នេះ​ចឹង​
    និ​យាយ​មិន​បាំង​អី​ទេ​ ប្រ​កាស​បង​ប្អូន​មួយ​ចំ​នួន​ គឺ គាត់​ចូល​ចិត្ត​និ​យាយ​ពី​ន​យោ​បាយ​! ដ៏​ចឹង​ហើយ​អ្នក​ដែល​មិន​ចេះ​និ​យាយ​រឿង​នយោ​បាយ​ ហោច​ណាស់​ជា​ខ្ញុំ​ក៏ មិន​ដឹង​និ​យាយ​ពី​អី​ដែរ​ ណា​មួយ​ក្មេង​ពេក​ផង​
    ចំ​ពោះ​រឿង​ប្រើ​ប្លក់​ជា​ភាសា​ខ្មែរ​វិញ​ខ្ញុំ​ស្រ​លាញ់​នឹង​ចូល​ចិត្ត​ណាស់​ គឺ នៅ តែ​ប្រើ​ចឹង​ឯង​
    តែ​ប៉ុន្មាន​ខែ​មុន​ខាន​ចូល​មក​ប្រើ​យូ មែន​! ដ៏​ពេល​ចូល​មក​ដល់​! មិន​ដឹង​បង​ប្អូន​គាត់​មក​ពី​ណា​ខ្លះ! ហាហា
    ​មាន​អ្នក​ខ្លះ​ទៅ​ ខ្ញុំ​ចូល​ទៅ​ផ្តល់​មតិ​ នឹង​សួរ​សុទ្ខ​ចង់​រាប់​អាន​ផង​! ស្រាប់​តែ​លុត​ញ៉ុម​១០០​ៗ​យក​តែ​ម្តង​! ចឹង​បាន​ឆ្ងល់​បន្ថែម​ថា​ អ្នក​ថ្មី​ខ្លះ​គាត់​ពិត​ជា​ ហ្ហើយ​! និ​យាយ​ទៅ​ញ៉ុម​ក៏​មិន​សូវ​ហ៊ាន​ទៀត​ដែរ​ ហាហាហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s