អ្នកស្រុកខ្មែរសាវ៉ាឬផ្លាស់ប្ដូរតាមសម័យកាល?


ក្នុង​ទស្សវត្ស៍​ទី​៨០​ ទី​៩០​ ភាព​យន្ត​រឿង​ដុំ​ហុង​កុង​ និង​ឥណ្ឌា​បាន​ដណ្ដើម​ទី​ផ្សារ​ស្រុក​ខ្មែរ​​ស្ទើរ​តែ​៩០​ភាគ​រយ​ នៅ​សម័យ​នោះ ន​រណា​ដែល​មិន​ស្គាល់​រឿង​ឥណ្ឌា ន​រណា​ដែល​មិន​ស្គាល់​រឿង​ហុង​កុង​កាប់​ចាក់​នោះ​។ ហួស​ពី​ហ្នឹង​ទៀត​ នឹក​ឃើញ​​កាល​ឆ្នាំ​១៩៩៧​ ដល់​ឆ្នាំ​២០០១​  កាល​នោះ​ងប់​ងល់​នឹង​ចំ​រៀង​ថៃ​ បើ​មិន​ទិញ​កា​សែត​ម៉ា​ញ៉េ​ទេ​ ក៏​ទិញ​ឌីស​ពេល​ទៅ​ហាង​លក់​ឌីស​ចំរៀង​ទិញ​យ៉ាង​ហោច​ណាស់​ក៏​២​រឺ​ក៏​៣​ឌីស​ដែរ​ ។ យុវវ័យ​សម័យ​នោះ​ នរណា​ៗ​ក៏​ទិញ​ចំរៀង​ថៃ​ស្ដាប់ ​ហើយ​ថែម​ទាំង​ច្រៀង​តាម​ទៀត ​មិន​ត្រឹម​តែ​ច្រៀង​តាម​ ហើយ​ក៏​បិទ​រូប​តា​រា​ថៃ​លើ​ជញ្ជាំង​បន្ទប់​ថែម​ទៀត​ សម័យ​នោះ​មិន​សូវ​មាន​ទូរស័ព្ទ​ស៊េរី​ទំ​នើប​ ដាក់​ចំ​រៀង​តា​រា​ រឺ​រូប​ថត​តា​រា​ទេ​ តែ​គេ​មាន​រូប​ថត​ទុក​មើល​ រឺ​ក៏​រូប​ថត​ក្នុង​កុំ​ព្យូ​ទ័រ​តែ​ប៉ុណ្ណោះ​។ តាំង​ពី​មាន​នាង​តា​រា​ថៃ​ម្នាក់​បាន​និ​យាយ​ក្នុង​ឆ្នាំ​២០០៣​ថា​អង្គរ​វត្ត​ជា​របស់​ថៃ​​ ហើយ​ថា​ខ្មែរ​វាយ​ដណ្ដើម​យក ពេល​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ជន​ជាតិ​ខ្មែរ​ខឹង​ច្រ​ឡោត​ដូច​ជា​ខ្លា​បាន​ចេញ​ពី​ទ្រុង​ កំទេច​រាល់​ក្រុម​ហ៊ុន​ ក៏​ដូច​ជាបណ្ដា​ស​ហ​គ្រាស​ ដែល​កាន់​កាប់​ដោយ​ជន​ជាតិ​ថៃ​ រឺ​មាន​ដៃ​គូរ​ជិត​ស្និទ្ធ​ជា​មួយ​ថៃ។  ក្រុម​ហ៊ុន​ដែល​រង់​ផល​ប៉ះ​ពាល់​ឃើញ​ស្រាប់​ដូច​ជា​ក្រុម​ហ៊ុន​ហេ​ឡូ​ ០១៦ ​និង​ ស្ថាន​ទូក​ថៃ​ប្រ​ចាំ​នៅ​កម្ពុជា​ ដែល​បាន​អះ​អាង​ថា​ បាន​ខូច​ខាត​សំ​ភារៈ​និង​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន​នោះ​ទៀត​ផង​។ ចាប់​តាំង​ពី​នោះ​មក​ រាល់​រឿង​ភាគ​ថៃ​ និង​ចំ​រៀង​ថៃ​បាន​​បាត់​សូន្យ​ពី​កញ្ចក់​ទូរស្សន៍​ខ្មែរ​ ហើយ​បាន​ជំនួស​វិញ​នូវ​រឿង​ឥណ្ឌា​ និង​រឿង​កូរ៉េ​ ព្រម​ទាំង​រឿង​ចិន​វិញ​។ ចំរៀង​ដែល​ពី​មុន​ គឺ​ចំរៀង​ថៃ  ពេល​នេះ​បែរ​មក​ជា​ចំរៀង​កូរ៉េ​វិញ​ម្ដ​ង ហើយ​យុវវ័យ​សម័យ​នេះ​ ងប់​ងល់​ជាង​សម័យ​មុន​ទៅ​ទៀត​ ច្រៀង​តាម​មិន​អស់​ចិត្ត​ ហើយ​ថែម​ទាំង​រាំ​តាម​ទៀត​ អ្នក​ខ្លះ​សិក្សា​រៀន​នៅ​សា​លា​បាន​តែ​៤​ម៉ោង តែ​ទៅ​ហាត់​រាំ​ដល់​ទៅ ​៥​ទៅ​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ មាន​ទាំង​សក់​ពណ៌​ សក់​ល្បាយ​អាចម៌​ខ្លា​។​ វិស័យ​សិល្បៈ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ រីក​ចំរើន​មែន​ទែន​ រហូត​ដល់​កុមារា​កុមារី​មួយ​ចំនួន​ធំ​រៀន​រាំ​តាម​ មើល​តែ​ទូរទស្សន៍​ អត់​មើល​សៀវភៅ​ អត់​មើល​មេរៀន​។​ បើ​សិន​ជា​កូរ៉េ​និង​ចិន​ទៅ​ផុត​នោះ​មិន​ដឹង​មាន​ស្អី​ចូល​មក​ជំនួស​ទៀត​ណ៎?
អ្នក​នៅ​ស្រុក​យើង​គួរ​តែ​អភិវឌ្ឍន៏​ចំរៀង​របស់​ខ្លួន​ឲ្យ​ទាន់​សម័យ​តាម​បែប​យុវវ័យ​ ដែល​មិន​និយាយ​អំពី​ស្នេហា​សារ​សង​ តែ​និ​យាយ​ពី​បណ្ដុះ​គំនិត​ ឲ្យ​ក្លាយ​ជា​ពល​រដ្ឋ​ល្អ​  មាន​សមត្ថភាព​ និង​ទេព​កោសល្យ​ខាង​ផ្នែក​វិទ្យា​សាស្រ្ត​ពិត​ឲ្យ​បាន​ច្រើន​ថែម​ទៀត ទើបជាការប្រសើរ​។
បន្ថែមចំពោះការអប់រំ៖
ក្មេង​សម័យ​នេះ​ មាន​គំ​លាត​ពី​ឪពុក​ម្ដាយ​របស់​ពួក​គេ​ច្រើន​ ដោយ​សារ​ឥទ្ធិ​ពល​សង្គម​ និង​បរិស្ថាន​ដែល​គេ​រស់​នៅ​។ នៅ​ក្នុង​បរិយា​កាស​អាប់​អួរ​មួយ​ដែល​អាច​បំ​ពុល​ពួក​គេ​គ្រប់​ពេល​វេលា​ ពួក​គេអាច​ជ្រើស​រើស​ខុស​មួយ​ពេល​  ដូច​នេះ​អ្នក​ដែល​មាន​ការ​សិក្សា​អប់រំ​ខ្ពស់​ និង​អ្នក​ដែល​ជំនាញ​វិជ្ជា​វីវៈ  គប្បី​បំ​ភ្លឺ​ផ្លូវ​ពួក​គេ​ខ្លះ​ផង ដើម្បី​ឲ្យ​ពួក​គេ​អាច​មើល​ឃើញ​ផ្លូវ​ដែល​នៅ​ខាង​មុខ​នោះ​បាន​។
«ការសំរេចចិត្តពីថ្នាក់ដឹងនាំ អាចជះឥទ្ធិពលចូលសង្គម»
«ក្មេង និងយុវវ័យ គឺងាយស្រួលឲ្យគេទាក់បាន ដូចនេះ យើងត្រូវប្រាប់ពីវិធីដែលគេត្រូវទាក់នោះដល់ពួកគេ»

ទាំងនេះ គ្រាន់តែជាគំនិតដ៏តូចរបស់ខ្ញុំក្នុងនាមជាជនជាតិខ្មែរ

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ចំនេះដឹង and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s