មិនខ្លាចៗគេបិទប្លក់ បែរលួចបង្កើតWebsite ផ្ទាល់ខ្លួន?


កន្លង​មក​មាន​អ្នក​ខ្លះ​ធ្លាប់​បាន​និយាយ​ថា​ មិន​ខ្លាច​ទេ​ចំពោះ​ការ​បិទ​ប្លក់​អី​នោះ​   ពាក្យ​សំដី​នេះ​ប្រហែល​ជា​និយាយ​ត្រូវ​ ព្រោះ​បើ​គេ​មាន​ Website ផ្ទាល់​ខ្លួន​គេ​ទៅ​ហើយ​ គេ​ខ្លាច​អី​នឹង​ឲ្យ​បិទ​ប្លក់​របស់​គេ​នោះ!  ការ​ប្រឆាំង​គ្នា​មួយ​ប្រាវ​ ធ្វើ​ឲ្យ​ផ្អើល​សព្វ​សាធុជន​ ដែល​ជា​ម្ចាស់​​​ប្លក់។
ការ​បំបែក​ជា​ប៉ុន្មាន​បក្ខ​ក្នុង​ចំនោម​អ្នក​ដែល​ប្រើ​ប្លក់​ខ្មែរ​ វា​ធ្វើ​ឲ្យ​រំជើបរំជួល​ក្នុង​ស្ថាប័ន​ WordPress ទាំង​មូល​។ វា​មិន​មែន​តែ​មនុស្ស​ប៉ុន្មាន​នាក់​ តែ​ជា​មនុស្ស​ទាំងអស់​ដែល​ប្រើ​បណ្ដាញ​សង្គម​ជា​ភាសា​ខ្មែរ​មួយ​នេះ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ ក៏​ដូច​ជា​តប​វាចារ​ និង​បញ្ចេញ​មតិ​ជា​ដើម​។​
បើ​​ចឹងទៅហើយនោះ មានតែខ្ញុំលួច​ទៅ​បង្កើត​មួយ​នឹង​គេ​ដែរ​រឺ​ក៏​យ៉ាង​ណា? ពេល​នេះ​កំពុង​តែ​រក​កន្លែង​មួយ​នឹង​គេ​ដែរ​ហើយ!
ខ្ញុំ​មិន​អាច​សន្និ​ដ្ឋាន​ថា​នរណា​ត្រូវ​រឺ​ខុស​បាន​ទេ​ ព្រោះ​ជា​សិទ្ធិ​បុ​គ្គល​ដែល​ពួក​គេ​មាន​ ប៉ុន្តែ​អ្នក​ខ្លះ​ដែល​មាន​ Website ផ្ទាល់​ខ្លួន​ហើយ​នោះ​ បែរ​ជា​រុញ​ទូក​បណ្តោល​ទឹក​ឲ្យ​ទៅ​ផ្លូវ​ជ្រោះ​ទៅ​វិញ​ ហើយ​ទុក​ឲ្យ​គ្នា​ដែល​ជា​អ្នក​មិន​ដឹង​អី​ ឲ្យ​ធ្លាក់​ចូល​ក្នុង​ផ្លូវ​មរណៈ​។ សំរាប់​អ្នក​ដែល​មាន​ជី​វ​ភាព​ក្សត់​ខ្សោយ​ ពួក​គេ​អាច​ជ្រើស​រើស​បណ្តាញ​សង្គម​ដូច​ជា​ Webpress នេះ​ ដើម្បី​បញ្ចេញ​គំនិត​ផ្ទាល់​ខ្លួន​ ក៏​ដូច​ជា​ការ​ចែក​រំ​លែក​ចំនេះ​ដឹង​ល្អៗ​ ហើយ​ម៉្យាង​ទៀត​ ពួក​គេ​ក៏​បាន​ទទួល​ចំនេះ​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

គំនិតយោបល់បន្ថែមពីនយោបាយ
សូមមេត្តាកុំក្រឡុកទីនេះធ្វើជាល្បែងនយោបាយ រឺបញ្ចេញមតិវាយប្រហារដោយចំពោះ រឺប្រយោលទៅបុគ្គលទៀតទៅ ។ ការតិះទៀនស្ថាបនាគឹជារឿងល្អ ចំពោះសង្គម និងបុគ្គលនោះ ឲ្យចេះធ្វើការកែប្រែ តំរង់ផ្លូវ ដើម្បីធ្វើការអភិវឌ្ឍន៍ជាតិ។
«សង្រ្គាមគឺកើតចេញពីនយោបាយមិនប្រាកដប្រជា»
«នយោបាយគឹជាមុខកាំបិតដ៏មុតស្រួច ដែលអាចសំលាប់ខ្លួនឯង និងគេដ៏ទៃ»

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ពីណាពីណី and tagged , . Bookmark the permalink.

10 Responses to មិនខ្លាចៗគេបិទប្លក់ បែរលួចបង្កើតWebsite ផ្ទាល់ខ្លួន?

  1. ខ្ញុំ​សឹង​នឹង​គ្មាន​ស្អីសរសេរ ក្នុង​ខណៈ​គាត់​សរសេរ​មួយថ្ងៃ​បួន​ប្រាំ​អត្ថបទ ។ តែ​ខ្ញុំ​រក​ប្រយោជន៍​សម្រាប់​ខ្ញុំ​មិន​ឃើញរ៉េ ពី​អត្ថបទ​រាប់​រយ​ក្នុង​១ខែៗ​នោះ!

  2. ena1988 ថា:

    យល់ស្រប! គេជាមនុស្សញាណនឹងនយោបាយ ត្រលប់ត្រឡិនបាយបិណ្ឌជាបាយបាត្រ សរសេរទាំងងងើល!

  3. ស្រី លីហ្សា ថា:

    ខ្ញុំសូមគាំទ្រយ៉ាងខ្លាំងចំពោះខ្លឹមសារអត្ថបទនេះ!

  4. Crazynas ថា:

    សរសេរបានល្អ! គំនិតក៏ល្អ!​ ខ្ញុំយល់ស្រប!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s