ចង់ដាក់ភាសាខ្មែរចូលហ្គេមដើម្បីលេងសំរាប់ខ្មែរ


ឃើញគេដាក់ភាសាថៃចូលក្នុងហ្គេមបាន គួរឲ្យច្រណែនវាណាស់….សូម្បីតែក្រុមហ៊ុនសប្បាយក៏មិនទាន់​មានដែរ ពិតជាគួរឲ្យក្ដៅណាស់ សំរេចស្រាវជ្រាវកែឯកសារជាហ្គេមភាសាខ្មែរមួយ ដូចជា CS 1.6 រឺក៏ហ្គេមដែលពេញ​និយមដើម្បីកែកូដខ្លះៗ បើមិនចឹងទេ ពិបាកនិងមើលណាស់ សូម្បីតែហ្គេម Warcraft III ក៏មានភាសាថៃ ភាសាចិនដែរ ចុះខ្មែរម៉េចក៏​មិនមាន? យើងខិតខំស្រាវជ្រាវ បំណាច់តែអ្នកដែលចូលចិត្តលេងហ្គេមប្រភេទទាំងនោះទៅហើយ ចំនែកខ្ញុំវិញ គឺកំពុង​តែសិក្សាចំពោះហ្គេមមួយ ដែលល្បីជាង១០ឆ្នាំមកហើយ តែមិនទាន់បានសំរេច១ភាគរយណាទេ ព្រោះទើបតែចាប់ផ្ដើមសិក្សាស្រាវជ្រាវ​ម្សិលមិញនេះឯង ។ ខំរកឯកសារពីអ៊ីនធើណេតមកកែហើយ ដោនឡតកម្មវិធីដែលទាក់ទងនឹងវាម្សិលមិញ ប្រើពេលមួយថ្ងៃវាល់ល្ងាច ជិតដល់យប់ទៀត។ ហេតុតែចង់ជាយូរមកហើយ ចំពោះហ្គេមមួយនោះ ទើបសំរេចចិត្តស្រាវជ្រាវជាឯកឆន្ទ ប្រឹងតែម្នាក់ឯងទៅចុះ ទោះសំរេចរឺមិនសំរេច ក៏មិនសូវមានគេសើចចំអក ព្រោះធ្វើតែម្នាក់ឯង តែបើបានសំរេចមែននោះ គឺយកផលតែម្នាក់ឯងហើយ…. ហើយបើសិនជាសំរេចដាក់​ភាសាខ្មែរចូលបានមែននោះ ខ្ញុំនឹងចែកគេដោយមិនគិតកំរៃឡើយ ដោយសារតែចង់លេងខ្លួនឯងផង ណាមួយក្ដៅជាមួយពួកសៀមដែលដើរលើយើងមួយជំហ៊ានទៅហើយ។ កើតម៉ាជាតិធាតុម៉ាចាន សំរេចប៉ុន្មានគឺយកប៉ុននឹង ^_^ សូមប្រាប់ឲ្យអស់ទៅចុះ ហ្គេមដែលខ្ញុំកំពុងតែស្រាវជ្រាវនោះ គឺ Yuri’s Revenge

កំពុងស្ថិតក្នុងការស្រាវជ្រាវ តែម្ដឹងមួយណាជាមួយណាហេ   ចេះតែប្រឹងៗទៅ

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុំព្យូទ័រ, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s