WordPress.com មិនមែនជាកន្លែងសុខសាន្ត?


ប៉ុន្មានអាទិត្យនេះ មិនបានមកអើតមើលអ្នកនៅនេះសោះ ព្រោះអីរវល់តែជាមួយ Facebook ដោយសារតែជាប់ ស្វែងរកមិត្តចាស់ពីមុននោះឯង។ ពេលនេះមកមើលឃើញថាប្លែក ប្លែកត្រង់ថា រាល់ពាក្យពេចន៍ដែលនិយាយ​ចេញមកក្រៅនោះ ត្រូវតែប្រយ័ត្នប្រយែងជានិច្ច បើមិនដូច្នោះទេនោះ យើងត្រូវគេបិទប្លក់ផ្ទាល់ខ្លួននេះដោយមិនដឹងខ្លួន ហើយថែមទាំងចេញមកពិភពខាងក្រៅ ត្រូវគេតាមដានទៀត ចំពោះអ្នកនៅក្រៅប្រទេស គឺមិនសូវអីទេ ដោយឡែកអ្នកដែលនៅក្នុងប្រទេសឯណេះ ត្រូវរៀបឬកពារ ត្រៀមលក្ខណៈ  កុំដាក់កូដអញ្ញាប័ណ្ណ លេខ​កូដ​ក្រេក​​អី រឺគ្រាន់តែ Link ឲ្យដោនឡតយកក៏មិនទាន់រួចខ្លួនដែរ  គឺដូចជាខ្ញុំអីចឹង ធ្លាប់ត្រូវគេព្រមានបិទប្លក់ចោល ម្ដងហើយ តែដោយសារអង្វរគេ ទើបគេព្រមបើកឲ្យវិញ…..  ហេតុតែប្លក់យើងជាប្លក់ ហ្វ្រី មិនដូចប្លក់ដែលគេចំនាយលុយទេ គឺចង់ដាក់វីដេអូក៏បាន ដាក់កូដអញ្ញាប័ណ្ណ លេខ​កូដ​ក្រេក​ រឺតំណអីក៏បានដែរ….. អារបស់ចំនាយលុយគឺវាអីចឹង…

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

4 Responses to WordPress.com មិនមែនជាកន្លែងសុខសាន្ត?

  1. សំបុកអាយធី ថា:

    អង្វរបែបណាទៅ??? ជួយប្រាប់ផង! ញ៉ុមចង់រៀនអង្វរដែរ ព្រោះផ្ទះញ៉ុមឆេះអស់ហើយ! ហេហេហេ

    • monyrinataro ថា:

      កាលហ្នឹងគេព្រមានលែងឲ្យដាក់ប្រកាស ដោយសារដាក់ប្រកាសអត់បាន ទើបសំរេចចិត្តផ្ញើសារមួយច្បាប់ទៅកាន់អ្នកគ្រប់គ្រង ហើយគេប្រាប់វា មិនត្រូវដាក់កូដ រឺកម្មវិធីបំបែកដែលមានប័ណ្ណត្រឹមត្រូវនោះទេ….

  2. សុភី ថា:

    បើ​ WordPress មិន​ធ្វើ​ដូច្នេះ​ អ្នក​ទទួល​ផល​អាក្រក់​នោះគឺ​ WordPress ខ្លួនឯង​វិញទេ ហើយ​ក៏មិន​អាច​ឈរជើង​រហូត​ដល់ពេល​នេះដែរ។ អញ្ជឹង​ហើយ​ទើប​មាន​លក្ខណៈបែបនេះ​កើតឡើង

    • monyrinataro ថា:

      មិនមែនអីចឹងទេបងភី ទើបតែមួយឆ្នាំចុងក្រោយនេះទេ ដែល WordPress បានប្តូរច្បាប់ថ្មី លែងឲ្យដាក់កូដ រឺ លេខអជ្ញាប័ណ្ណ ក៏ដូចជាលេខកូដ Crack អីនេះ ព្រោះវាខុសច្បាប់។ នៅស្រុកខ្មែរឯង គេមានវប្បធម៌ចែករំលែក ដូចនេះ គេក៏ចេះតែហីហើៗទៅ តែនៅស្រុកគេវិញ យកមកប្រើខ្លួនឯងគឺមិនអីទេ តែបើចែកចាយអីចឹង គឺគុកគុកគុកមិនខាន….
      ដូចនេះឃើញថា ស្រុកខ្មែរ ស្រួលជាងស្រុកគេ តែក៏មានកន្លែងខ្លះពិបាក​ជាងគេដែរ។ អ្វីដែលហ្វ្រីៗនោះ ចេះតែយកមកទុកទៅ ថាមិនទៀង អាហ្វ្រីពីមុន ក៏ក្លាយជាអាគិតលុយនៅពេលឥឡូវនេះដែរ។ 🙂 អរគុណដែលបានចូលអើតមើល អេសអេសអេសអេ…..

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s