ខ្ញុំមិនសុខចិត្តទេ ទេ ទេៗៗៗៗ


ភ្លៀងធ្លាក់រិចៗ នៅផ្លូវមួយ ដែលមិនសូវជាមានមនុស្ស មានឡានយ៉ាងលឿនបានបើកសំដៅមកឈប់ក្បែរធនាគារ​មួយកន្លែង​ដែលពួកយើងបានស៊ើបអស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលបានដឹងថាជាធនគារដែលមានលុយច្រើន​ ប៉ុន្តែសន្តិសុខមិនសូវល្អ មិនសូវជាមានការយាមកាមតឹងរឹងទេ  ពេលនោះមានមនុស្សម្នាក់ (ខ្ញុំ)បានចុះពីលើឡានសំដៅទៅកាន់ធនាគារ​​នោះដោយបានទៅស៊ើបម្ដងទៀត ដើម្បីឲ្យប្រាដកថាទីនោះមានមនុស្សច្រើនរឺក៏អត់ រឺក៏មានពួកសន្តិសុខរឺក៏អត់​។ ​ភ្លាមនោះដែរ មិនជាអាឆ្កួតណាបានបើកឡានយ៉ាងលឿន មិនដឹងជាប្រញាប់ទៅងាប់ឯណា ក៏បានជិះមកសាចទឹកដាក់មនុស្ស​ម្នាក់នោះ​ធ្វើឲ្យទទឹកខ្លួនជោគ  ហើយមនុស្សម្នាក់នោះបានគិតថា​ កុំតែដោយសារបញ្ហាកំប៉ិចកំប៉ុកធ្វើឲ្យខូចការណ៍ធំ។ ដូចនេះ មនុស្សម្នាក់នោះក៏បន្តដើរចូលធនាគារទឹកទទឹកខ្លួនជោគ ធ្វើឲ្យអ្នកដែលមុខធនាគារសើចគ្រប់ៗគ្នា ។ ដោយឃើញ​សភាពការណ៍អំណោយផល ព្រោះឃើញសន្តិសុខតែ៤នាក់ក្នុងធនាគារ មិនអង្អង់យូរក៏ឲ្យសញ្ញាគ្នាបួននាក់ទៀតដែលចាំនៅក្នុងឡាន ហើយមានតែបីនាក់ដែលចុះពីឡាន ឯអាម្នាក់ទៀតនៅចាំក្នុងឡាន ព្រោះវាជាអ្នកបើកបរ។ គ្រាន់តែជិតដល់ក្នុង​ធនាគារភ្លាម ខ្ញុំបានចូលបានពាក់របាំងមុខ រួមជាមួយបក្ខពួកបីនាក់ទៀត ដែលប្រដាប់ដោយកាំភ្លើង បានសំរុកចូលក្នុងធនាគារ​ ហើយបានស្រែកគំរាមអ្នកនៅក្នុងនោះ ធ្វើឲ្យរត់ស្លន់ស្លោរជាន់ទាំងសន្តិសុខទាំង៤សន្លប់អស់បាត់ទៅ ធ្វើឲ្យយើង​រឹតតែមានឱកាសច្រើន​ដើម្បីធ្វើសកម្មភាពជាបន្តទៀត  ដោយឲ្យអ្នកគ្រប់គ្រងធនាគារបើកទូរដែកសុវត្ថិភាព ពីនាក់ជាអ្នកប្រមូលលុយ ​ឯពីរនាក់ទៀតជាអ្នកឃ្លាំមើល ហើយនឹងភ្ជង់អ្នកនៅក្នុងធនាគារ   ពីរនាក់ដែលជាអ្នកទៅប្រមូលនោះមានខ្ញុំម្នាក់​ក្នុងនោះដែរ។ បើកទូរមកខ្វាក់….អូ…ម៉ែឪព្រះអើយ…សុទ្ធតែលុយប្រដាស១០០តុលាទាំងគីបៗ មិនបានចាំយូរ យើងក៏ប្រមូល​លុយទាំងនោះកាយញាត់ៗ ចូលក្នុងសាកាដូ និងវ៉ាលីដាក់ខោអាវមួយយ៉ាងធំ ពេលនោះខ្ញុំឆ្លៀតយកមួយដុំដាក់​ចូលក្នុងហៅប៉ៅខោ។ ពេលប្រមូលចប់សព្វគ្រប់អស់ហើយ ខ្ញុំក៏បានដើរចែកម្នាក់មួយដុំជូនអ្នកនៅក្នុងធនគារ ដើម្បីកុំឲ្យគេមាត់ច្រើន ​ពេលនោះដែរ មិនដឹងជា​ ពួកសន្តិសុខមកពីណាទេ មកសុំម្នាក់មួយដុំដែរ (ប្រហែលជាពួកអ្នកមើលការមេរ៉ាសន្តិសុខហើយ)  ដូច្នេះក៏ឲ្យពួកគេមួយដុំម្នាក់ទៅ ភ្លេចថា ពួកយើងបានកាត់ផ្ដាចប្រព័ន្ធកាមេរ៉ាសុវត្ថិភាពមុនពេលចូលដល់ក្នុងធនគារហ្នឹងទៅទៀត។ ពេលដែលរៀបចេញមកវិញ យកសាកាដូ​ និងវ៉ាលីលុយដាក់ចូលទៅក្នុងឡាន  យើងបានលឺសំលេងសារ៉ែនឡានប៉ូលីស ពេលនោះយើងក៏ប្រញាប់ចាក់ចេញទៅ។

ជិះមិនយូរប៉ុន្មានក៏មានឡានប៉ូលីសពីរបីបើកតាមពីក្រោយ  ដោយមិនចង់ឲ្យមានការតាម ខ្ញុំក៏សំរេចចិត្តបាញ់តបត ធ្វើឲ្យស្រឡាប់ឡាន​ប៉ូលីសមួយ និងមួយទៀត ធូរកង់មិនអាចបើកតាមបាន…. ដោយមានគំនិតវ័យឆ្លាតពីខ្ញុំ… ខ្ញុំក៏មានផ្លូវក្រោយដែរ ដោយប្ដូរឡានដែលកំពុងតែជិះនេះចោល…លួចឡានពីរផ្សេងដើម្បីបន្តដំនើរទៅមុខទៀត…..។  ដោយ៤នាក់ជិះឡានមួយផ្សេង ឯងខ្ញុំម្នាក់ឯងជិះឡានផ្សេង ដើម្បីគេចពីពួកប៉ូលីសអស់នោះ…. ពេលដែលបែកផ្លូវគ្នា ខ្ញុំភ្លេចដកលុយដែលបាន​មកពីការប្លន់ ប៉ុន្តែក៏នៅសល់មួយដុំដែលនៅក្នុងហោប៉ៅខោដែរ ដូចនេះ ខ្ញុំក៏បើកសំដៅទៅកំពង់សោមទាំងយប់។  រំលងបានមួយអាទិត្យ សភាពការណ៍បានស្ងប់បន្តិច ខ្ញុំក៏បានទិញឡាននៅកំពុងសោម អស់២ម៉ឺនតុលា  ទិញកៅអីម៉ាស្សាអស់១០០០តុលា…  ហើយក៏ជិះត្រឡប់មកវិញ ដើម្បីស៊ើបមើលសភាពការណ៍… មើលក្នុងការសែតក៏ឃើញមានដំណឹង បើរាប់តាំងពីមួយអាទិត្យមុន ដោយបានសរសេរថា ចោលបានប្លន់លុយអស់ពីធនាគារ ដោយមិនដឹងចំនួន។ ដូចមិនសម ប្លន់ធនគារទាំងមូល យកលុយទាំងគីបៗទៅអស់…គ្មាននរណាម្ដឹងប៉ូលីសថាបាត់លុយចំនួនប៉ុន្មានអីចឹង……

ពេលមកផ្ទះជួលផ្សារអូរឬស្សី ក៏ឃើញពួកអា៥ក្បាលជួបជុំផឹកស៊ី….  ដោយឆ្ងល់នឹងពួកវា ហេតុអីក៏អង្គុយផឹកស៊ី​យ៉ាងជ្រងរៗអីចឹង?​ មានអាម្នាក់នោះថា វាទៅប្តូរឡាន ហើយយកតែលុយសាកាដូ ភ្លេចយកលុយវ៉ាលី ហើយពេលវាដុតឡានឆេះអស់​ហើយ ទើបពួកវានឹកឃើញ ឥឡូវនេះ សល់លុយតែមួយសាកាដូ ហើយមួយអាទិត្យនេះ ពួកវាបានទៅស្រុកក្រៅស៊ីចាយជិតអស់ហើយ នៅសល់តែលុយមួយដុំ ហើយក៏ត្រឡប់ចូលស្រុកព្រឹកមិញនេះ ហើយក៏បបួលគ្នាមកផឹកស៊ីនៅផ្ទះជួលនេះទៅ…

ងាប់ហើយ…អញខំយកលុយកាយញាត់ៗ ចូលក្នុងសាកាដូ និងវ៉ាលី… ថានឹងបានចាយទៅហើយ ដឹងអីបានតែមួយដុំ….>.<

ខ្ញុំមិនសុខចិត្តទេៗៗៗៗៗៗៗៗ  ខ្ញុំមិនសុខចិត្តទេ………

រូបកាំភ្លើងដែលធ្វើសកម្មភាព

😀  😀    រឿងនេះ ដេកយល់សប្តិយប់មិញហ្នឹង

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ពីណាពីណី and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s