មេរៀនសំរាប់ខ្លួនឯង


ពេលនេះខ្ញុំសូមលើកយករឿងពីរមកកកាយជូនទស្សនា៖ សង្ឃឹមថាបានចំលើយដ៏ពេញចិត្តមួយ

ខ្ញុំមិនដែលសោកស្ដាយនូវអ្វីដែលខ្ញុំបានធ្វើនោះទេ ប៉ុន្តែខ្ញុំពិតជាសោកស្ដាយចំពោះអ្វីដែល គេធ្វើមកលើខ្ញុំ។ គេក្បត់ខ្ញុំម្ដងជាពីរដង នេះប្រហែលជាដោយសារការទុកចិត្តខ្លាំងពេករបស់ខ្ញុំ ដែលជំរុញឲ្យគេ​ក្បត់ខ្ញុំទាំងញញឹមបែបនេះ  ខ្ញុំតែងតែមានចិត្តទន់លើកលែងឲ្យគេជានិច្ច ព្រោះតែភាពទន់ជ្រាយនៃចិត្តរបស់ខ្ញុំនេះហើយ ទើបធ្វើឲ្យខ្ញុំលែងជឿលើនរណាទាំងអស់នៅពេលនេះ។ ចំនេះដឹងមនុស្សម្នាក់ៗតែងតែខុសគ្នាជានិច្ច បើមិនអីចឹងទេ តើមានអ្នកជាប់លេខ១ អ្នកជាប់លេខ​២មកពីណាទៅ វាមិនជាប់លេខ១ទាំងអស់គ្នាទៅហើយទេ បើដូចគ្នានោះ….

ពេលវេលាគឺខ្លីណាស់ តែមួយប៉ព្រិចភ្នែកគឺជាង១០ឆ្នាំទៅហើយ ខ្ញុំគ្មានដែលធ្វើអ្វីឲ្យបានធំដុំនឹង​គេសោះ ពេលវេលា១០ឆ្នាំមកនេះ រស់ដូចហីអើៗ ដែលខុសពី១០ឆ្នាំមុននោះ គឺមានបំណងប្រាថ្នាខ្ពស់ និងមានគំនិតដែលប្រកបដោយទស្សនៈប្លែកៗ  តែក្រលេកមកពេលនេះវិញ…. មិនបានប្រៀបធៀបឯណាឆ្ងាយទេ ប្រៀបធៀបត្រឹម ប្អូនវឌ្ឍនៈ ប្អូនសុវិចិត្រ និង ប្អូនចន្ទឬទ្ធី វិញ ពួកគេមានតែដើរជំហានទៅមុនជានិច្ច ឯចំនែកខ្ញុំវិញ មានតែដើរកាន់តែថយក្រោយឡើងៗ ជួនកាលនៅទ្រឹងមួយកន្លែង ចង់ថយក៏មិនបាន ចង់ទៅមុខ​ក៏មិនបាន។

ការកសាងសមត្ថភាពរបស់ខ្ញុំគឺនៅក្នុងចំនុច សូន្យ (០)

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s