facebook របស់ខ្ញុំត្រូវបានបិទ (Account Disabled)


ពិតជាគួរឲ្យក្ដៅក្រហាយមែនទែន ដែល facebook បិទ account របស់ខ្ញុំដោយមិនបានប្រាប់ពីមូលហេតុអ្វីទាំងអស់​ហើយជាងនេះទៅទៀត ខ្ញុំមិនបានដឹងថាគេបិទទាល់តែសោះ យប់មិញលេងសុខៗ ស្រាប់តែព្រឹកនេះ បិទយ៉ាងរហ័ស។  បណ្តាញសង្គមដែលធំហើយមានមនុស្សប្រើយ៉ាងច្រើនទៀតនោះ បែរជាបិទ account ដោយគ្មាន​មូលហេតុច្បាស់លាស់  និយាយឲ្យអស់ទៅចុះ បណ្តាញសង្គមដែលមានពួកឧក្រិដ្ឋជនច្រើនដូចនេះ ហើយមានសុទ្ធ​តែaccount រូបអាសភាស បែរជាមិនបិទហើយទុកបានយូរទៀត  ចំនែកឯ account របស់ខ្ញុំ គ្មានកំហុសសោះ…..

តើគេបិទបណ្ដោះអាសន្ន រឺបិទរហូត?   ខ្ញុំបានទាក់ទងខាង facebook ដើម្បីឲ្យគេបើក account ឲ្យវិញតែយ៉ាងណាក៏មិនសង្ឃឹមថាវាបើកដែរ account ពិតបែរជាបិទ ឯaccount ក្លែងក្លាយដែល ប្រើកាលពី៣ឆ្នាំមុន ​ដូចគ្មាននរណាបិទសោះ មានតែគេ invitation ច្រើនមហាច្រើន កំពូលគេ add ហើយ .

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

6 Responses to facebook របស់ខ្ញុំត្រូវបានបិទ (Account Disabled)

  1. Lundi Lay ថា:

    ម៉េចក៏អ៊ីចឹង? ប្រហែលដាក់រូបអីចម្លែកៗនៅក្នុង Facebook ហើយមើលទៅ? ចំណែកខ្ញុំវិញគេអត់ឱ្យ Add Friend រយៈពេល 1ខែ មិនដឹងជាមូលហេតុអីទេ? ចង់ Add ស្រីស្អាតៗលែងបានហើយ hhah…!!! 😀

    • monyrinataro ថា:

      គ្មានរូបអីចំលែកទេ វាមិនមែន Blocked តែវា Disabled ប្រហែលជាខ្ញុំចូលក្រុមសាម៉ាឌីគោញឹកហ្នឹងហើយបានជាអីចឹង
      ម្សិលមិញ គ្រាន់តែ add ចូលក្រុម និយាយដើមស្រី មិនទាន់បាន មួយម៉ោងផង គេ បិទ account ខ្ញុំបាត់។ សង្ស័យតែពួកស្រីៗរបស់សាម៉ាឌី ធុញទ្រាន់នឹងជីវិតពេក បានជារាយការណ៍ពីខ្ញុំ ថាមានសុទ្ធតែ Star Talent. ប្រហែលជាគេគ្មានដូចខ្ញុំ គេច្រណែនហើយមើលទៅ បានជាអីចឹងនោះ ។ ៤៦០ friends សុទ្ធតែជាមតិ្តទាំងអស់ ទំរាំបានដូចនេះ ត្រូវចាប់ផ្ដើមមួយខែទៀតហើយ ទើបរកមិត្តដើមឃើញ បាន ៤៦០នាក់ដូចនេះ។
      add ស្រីៗ ដូចចំណីក្នុងមាត់ក្រពើអីចឹង……

  2. ប្រហែល​យើង​ត្រូវ​គេ​ report ច្រើន​ពេក​ទេ​ដឹង​។ មិន​ដឹង​ដែរ​

  3. Steav Chetban ថា:

    កុំអាលអស់សង្ឃឹមអីខ្ញុំដូចជាអ្នកអញ្ចឹង ពីមុនក៏ធ្លាប់ជួបបញ្ហានេះដែរហើយក៏មិនដឹងធ្វើយ៉ាងម៉េចមានតែព្យាយាមបំភ្លេចAccountនោះចោលមួយរយះហើយបង្កើតAccountថ្មីលេងបន្តទៀត​ ទំរាំចប់blockប្រហែលជាអ្វីៗវានឹងល្អឡើងវិញ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s