ជួយខ្មែរឲ្យមាន Subtitle សំរាប់វីដេអូ និងភាពយន្ត


ថ្មីៗនេះ ខ្ញុំបានស្រាវជ្រាវស្វែងរកឯកសារ  ហើយក៏បានជួបដោយចៃដន្យខ្លះអំពី ថាតើត្រូវដាក់ ចំណងជើងអក្សររត់ ដោយវិធីណា និងអាចធ្វើបានដោយសាអ្វី និងធ្វើយ៉ាងដូចម្ដេចទើបអាចដាក់ចូលទៅក្នុង Disc ដែលអាចចាក់ សំរាប់​មើលបាន។ ហើយក៏បានឃើញជនជាតិខ្មែរយើងបានជជែកអំពីបញ្ហានេះជាយូរមកហើយដែរ។

សូមមើលរូបខានក្រោម

ប៉ុន្មានឆ្នាំមកនេះ ខ្ញុំសង្កេតឃើញមានចាប់អារម្មណ៍ធ្វើវាច្រើន រួមទាំងខ្ញុំដែរ ។

អ្វីដែលខ្ញុំធ្វើបានក្នុងពេលនេះ គឺគ្រាន់តែចង់ធ្វើឲ្យអក្សរខ្មែរ អាចមើលក្នុងកញ្ចក់ទូរទស្សន៍បាន នៅពេលដែល​ ដាក់ឌីសចូលទៅក្នុងក្បាលចាក់ឌីវីឌី (DvD player) តែប៉ុណ្ណោះ។ ប៉ុន្ដែ ខ្ញុំដឹងថាមានប្រហែលជា ៣ទៅ៤វិធីដែល​អាច​ ធ្វើបាន។

វីធីទីមួយ ប្រើកម្មវីធីកាត់តសំរាប់ធ្វើ ចំណងជើងអក្សររត់ តែវាត្រូវចំនាយពេលយូរទំរាប់ធ្វើហើយ

វិធីទីពីរ  ប្រើកម្មវិធីមួយបែប ដែលលឿនហើយរហ័ស តែកម្មវិធីនេះ គិតលុយ មិនអាចចែកបាន

វីធីទីបី  ប្រើកម្មវិធី notpad សំរាប់ធ្វើចំណងជើងអក្សររត់ តែជាទូទៅ យើងបកពីគេមកទេ ព្រោះបើធ្វើខ្លួន​ឯង គឺត្រូវដៅ នាទី និង ពេលវេលានៃអក្សរដែលត្រូវរត់នោះ

វីធីទីបួន ប្រើកម្មវីធីថតវីដេអូ និង កម្មវីធីចាក់ Window media និងថតវាចេញមកទាំងសំលេង និងរូប ព្រមទាំងអក្សរ​ខ្មែរដែលយើងបានបកហើយនោះ យកទៅចំលងដាក់ឌីសហើយ យកទៅចាក់ក្នុងក្បាលចាក់ DVD player.

វីធីដែលសំរេចនិងងាយជាងគេគឺជាវិធីទីបួនដែលខ្ញុំបានប្រើរាល់ថ្ងៃនេះ​ឯង។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ចំនេះដឹង and tagged , . Bookmark the permalink.

3 Responses to ជួយខ្មែរឲ្យមាន Subtitle សំរាប់វីដេអូ និងភាពយន្ត

  1. សុផាត ថា:

    សុំសួរតិច ដែលបងធ្វើជាsubtitleនឹង វាគ្រាន់តែsubtitleធម្មតា ឬក៏ជាsubtitleដូចក្នុងDVDដែលយើងអាចប្តួរភាសាបាន?

    • monyrinataro ថា:

      ធម្មតា គ្មានអាចប្ដូរបានទេ បើចង់ប្ដូរភាសាខ្មែរបាននោះ គឺទាល់តែចំលងកូដប្ដូរជាកូដថៃដាក់ បានវាចេញអក្សរខ្មែរ ធ្វើរបៀបនេះ គឺត្រូវចំនាយពេលដាក់កូដប្រហែល៣ម៉ោងទើបហើយ ហើយបើធ្វើរបៀបខ្ញុំវិញ គឺ៥នាទីរួចជាស្រេច…….កូដអារូបផែនដីវិលខ្ញុំក៏អត់ចេះដែរ

      • សុផាត ថា:

        ញ៉ុមមិនដឹងថាវាពិបាកយ៉ាងណាទេ ចំពោះញ៉ុម ការសរសេរកូដវាស្មុគស្មាញណាស់ តែអ្វីដែលញ៉ុមអាចជួយបាន ញ៉ុមនឹងជួយព្រោះជាការងារញ៉ុមចូលចិត្ត ហើយធ្លាប់ធ្វើsubtitleចំរៀងដែរនៅពេលទំនេរ។ ដោយឡែក subtitleដែលអាចប្តូរជាភាសាខ្មែរបាននៅDVDគឺមិនទាន់មានទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s