យប់មិញគ្មានបានដេកអីទេ


និយាយពីយប់មិញនេះ គួរឲ្យក្ដៅក្រហាយ ពីរឿងដេកពួន  កំពុងតែដេកលក់សុខៗ ស្រាប់តែមានសង្សារមួយគូរមកឈប់មុខផ្ទះ។

ទើបតែចូលដេកម៉ោង១២មិនទាន់បានមួយម៉ោងផង ស្រាប់តែខាងមីស្រីនោះ ស្រែកយំមើលតែចាក់ជ្រូក សំលេងយំបានខ្សោយបន្តិច តែនៅតែយំបន្តដដែល។ សំលេងយំនៅតែបន្ដ ចំនែកខាងអាប្រុសនោះ អង្វរឲ្យនាងនោះឡើងម៉ូតូដើម្បីជិះទៅមុខទៀត ហើយខ្ញុំទ្រាំមិនបាន ក៏អើតមើលបន្តិច ក៏ឃើញស្រីម្នាក់អាយុប្រហែល ១៤ឆ្នាំ កំពុងអង្គុយយំ អាប្រុសនោះ អាយុមិនដឹងប៉ាម៉ាន ព្រោះអត់មានបានសួរ ( កំពុងតែដេក ម៉េចនឹងសួរគេកើត) 😆  ។   ឮសូរយំស្រែកៗ  ខ្ញុំសង្ស័យតែអាប្រុសនោះបោកស៊ីពងបាត់ក៏មិនដឹង រឺមិនហ៊ានចូលផ្ទះវិញ ព្រោះម៉ោងជាង ២ទៅហើយ   គិតទៅស្អីក៏មានដែរ ពិតជាយ៉ាប់មែន!   អាឯងកំពុងតែដេកឯណេះក៏នៅមិនសុខដែរ………យប់មិញ គ្រាន់តែធ្មិកភ្នែក ភ្លឺបាត់…….. 😥

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s