ខ្ជិលនិងធុញ


ពេលនេះ មានអារម្មណ៍ធុញទ្រាន់ និងខ្ជិលមែនទែន ប៉ុន្មានអាទិត្យនេះ គ្មានគិតឃើញអីក្រៅពី ចង់​សំរាកឲ្យបានស្រួល និង​ចង់ធ្វើអ្វីដែលចង់​នោះទេ។ ពេលដែលខ្ញុំកំពុងតែមានអារម្មណ៍មិន ល្អហើយ បែរជា Comment ទៅគេផ្ដេសផ្ដាសដូចនេះទៀត ​ខ្ញុំមិនយល់ខ្លួនឯងទាល់តែសោះ។  ហេតុតែ​អ្វីដែល គេដទៃបានដាក់ប្រកាសនោះ សុទ្ធតែខ្ញុំចាប់អារម្មណ៍នឹង «វាចារ!» ទាំងអស់  ព្រោះអ្វី? ព្រោះខ្ញុំ ខ្ញុំ​ចូលចិត្តវាចារទៅគេឯទៀត។ ការធុញរបស់ខ្ញុំ​ ប្រៀបដូចត្រពាំងមួយដែល មានសត្វគ្រប់ប្រភេទដែលតែងតែចូលមកផឹកទឹក ហើយគ្មាន​បានសុំ​ការ​អនុញ្ញាតពីខ្ញុំដែលជា ម្ចាស់ត្រពាំងនោះ​អី​ចឹង ចូលចេញៗ ដូចគ្មានឃើញម្ចាស់នៅនឹងមុខហ្នឹងអីចឹង។ ធុញទ្រាន់នឹង រឿងអត់បានការ ធុញទ្រាន់​នឹងការសប្បាយគ្មានប្រយោជន៍ ពេលដែលបានចូល​ក្នុងសង្គម ហើយក្ដី ប៉ុន្ដែមិនបានធ្វើឲ្យចិត្តខ្ញុំធូរស្បើយទេ ថែមទាំងរឺតតែធ្វើឲ្យ​ទើសទាល់ចិត្តទៀតផង។ អ្វី ដែលខ្ញុំធ្វើ ប្រៀបដូចជាការងារ១រយជំពូក​អីចឹង មិនចេះអស់មិនចេះហើយ ធ្វើ១ចេញ១០ ធ្វើ ដប់ចេញ១រយ ​ធ្វើយូរៗទៅកាន់តែខ្ជិលទៅៗ។ ឯកសារឲ្យតែរកម្ដងវិលឡើងក្បុងអស់ វីវត្រង់ ថា ទុកច្រើនឡើងៗ ឡើងខ្ជិលរក ខ្ជិលដាក់ប្រកាស​ទៅហើយ! ខ្ជិលទាំងបោកខោអាវ ខ្ជិលដើរ លេងទៀត ។

បើនិយាយទៅមិនសូវចង់រវល់នឹងរឿងគេប៉ុន្មានទេ!

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 2 ទៅ​កាន់ ខ្ជិលនិងធុញ

  1. អ៊ើយ​អ្នក​ម្ចាស់​ត្រពាំងអ៊ើយ! សុំ​ផឹក​ទឹកមួយម៉ាត់មក!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s