កំណត់ហេតុ 18 to 20 February 2011


ថ្ងៃសុក្រទី១៨ ល្ងាចឡើងខ្ញុំបានជួបគ្នានៅមុខធនាគារកាណាឌីយ៉ា ហើយទៅ KFC ជាមួយ វឌ្ឍនៈ និងលីយុងចេ ពេលទៅដល់ នៅមេញម៉ង់មិនដឹងជាអង្គុយតុណាតុណី ព្រោះកន្លែងច្រើនគគោក។

ថ្ងៃសៅរ៍ ពេលថ្ងៃ ខ្ញុំបានទៅមើលគេសំដែងមហោស្រពសិល្បៈមហាជនឆ្នាំ ២០១១ អំពីគ្រឿងញៀន មានខ្ញុំ វឌ្ឍនៈ លី រចនា និង គីមឡុង ប្រាំនាក់អង្គុយនៅកៅអីកណ្តាលជួរទីបួន មើលឃើញច្បាស់ណាស់ ឃើញកាមេរ៉ាធំពីរនៅសងខាង ឯអ្នកសំដែង មានអ្នកហិតកាវម្នាក់ ស្លៀកពាក់មូលជើងម្ខាង ឯជើងខោម្ខាងទៀតអត់មូលឡើងទេ ពាក់អាវលឿង សក់វែងកន្ទ្រើង មានកាន់ដបទឹកសុទ្ធ​ដែលជាម៉ា (ថ្នាំញៀន) រៀបរាប់ពីភាពអាវ៉ាសែរបស់ខ្លួន ឯអ្នកទី២គឺ អ្នកសិក្សាររៀនសូត្រ កាន់កាតាប ជាកូនអ្នកលក់ក្តាមក្រុងព្រះសីហនុ ឯអ្នកទីបី គឺជាអ្នករើសអេតចាយ ពាក់អាវទឹកក្រូច រៀបរាប់ពីជីវភាពតាមចឹញ្ចើមថ្នល់របស់ខ្លួន។
ពេលដែលជួបគ្នាទាំងបីនាក់ គឺម្នាក់ដែលចេញមកមុនគេជាអ្នកបង្ខំអ្នកទាំងពីនោះឲ្យប្រើរបស់ដែលខុសច្បាប់។
អ្នកទីបួន ទីប្រាំជាស្រី ជានិស្សិត និងសិស្សសាលា ដែលរៀបនឹងទៅសាលា ប៉ុន្តែនៅតាមផ្លូវបែរជាបង្អួតរាងរស់ខ្លួន ហើយថតទៀត ជាការបង្កលក្ខណៈ ឲ្យជនខិលខូច គំរាមបាន។ អ្នកទីប្រាំមួយ និងទីប្រាំពីរ គឺជា ឪពុកម្តាយរបស់នារីរងគ្រោះទាំងពីរនាក់ ខ្ញុំមិននិយាយទេ ហើយអ្នកទី ប្រាំបីគឺជាមេឃុំក្នុងតំបន់ ហើយអ្នកទីប្រាំបួនដែលចេញមុខបានមួយភ្លែតគឺជាប៉ូលីស។
ពេលដែលមើលចប់ហើយ ខ្ញុំបានទៅមើលនៅកន្លែងមួយទៀត ដែលខ្ញុំមិនបានស្គាល់ឈ្មោះ ដែលគេបានបញ្ចាំងឯកសារ អ្នកតំបន់ជនជាតិភាគតិចរតនគិរី ពេលដែលចប់ហើយនៅមានឯកសារដែលគេបញ្ចាំងមួយទៀត ដែលនិយាយអំពីការសំដែងសិល្បៈ​រាមកេរ្តិ៍ (ម៉ាយាណៈ) ពេលនេះ លីនិងឡុង បានសុំទៅមុន ព្រោះមានការផ្សេងត្រូវធ្វើ។ ពេលដែលមើលចប់ហើយ ខ្ញុំបានចាកចេញពីទីនោះ ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែម៉ូតូជិតអស់សាំងទៅហើយ ខ្ញុំក៏បានជិះទៅចាក់សាំងនៅស្ថានីយ៍ប្រេង តេលា។
” បងចាក់សាំង ៣លីត្រមក” ពេលដែលចាក់រួចរាល់ ខ្ញុំក៏ជិះម៉ូតូត្រឡប់មកវិញ។
គ្រាន់តែ២ថ្ងៃ ខ្ញុំបានស្គាល់មិត្តជាច្រើននាក់មិនគួរឲ្យជឿ ជាងនេះទៅទៀត វាធ្វើឲ្យខ្ញុំមានអារម្មណ៍ប្លែក ដែលមិនធ្លាប់មានពីមុនមក!
ជាចុងក្រោយខ្ញុំគ្មានអ្វីរៀបរាប់ទេ មានតែក្តីរំភើប 😀 .។

ថ្ងៃនេះខ្ញុំបោកខោអាវជិត២០សំរាប់ ហើយពេលល្ងាចបានទៅផ្ទះសៀវហេង ញ៉ាំបាយជុំគ្នា ហើយនិងយកឯកសារទៅចែកឲ្យវា។
មានតែប៉ុណ្ណឹងឯង។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

3 Responses to កំណត់ហេតុ 18 to 20 February 2011

  1. រចនា និយាយថា៖

    កន្លែង​ដែលទៅ​បន្ទាប់​ពី​សាល​មហោស្រព​នោះ​គឺ មជ្ឈមណ្ឌល​បូផាណា បាទ.. ចុះ​ទៅ​ជួប​ប្រុស​ពៅ​ញ៉ុម មាន​ប្រាប់​គេ​អត់​ថា​ញ៉ុម​នឹក.. ^^

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s