ទោះគ្មានមតិរិះគន់ រឺសរសើអំពីប្លក់


ពិតជានិយាយម្នាក់ឯង ហើយដេញពិនឲ្យគោស្តាប់មែន  ខ្ញុំមិនដឹងថាការចែករំលែករបស់ខ្ញុំវាត្រូវនឹងបញ្ញារបស់អ្នកទាំង​អស់គ្នារឺទេ ប៉ុន្តែខ្ញុំនៅតែចែករំលែក  ប្រហែលជាប្រកាសរបស់ខ្ញុំគ្មានចំនាប់អារម្មណ៍ចំពោះគេហើយ បានជាបាត់ឈឹងៗ សំលឹងរកទៅទិសដៅមិន​ឃើញដូចនេះ។  សូមម្បីតែ Like ក៏គ្មាន  ទោះតាអេនស្តេញក៏អន់ចិត្តបន្តិចដែរ……….។

ប៉ុន្មានថ្ងៃមកនេះ រងារផងញ័រផងដេកក៏ពុំឆ្អែត  ឆ្អែតតែពោះមួយគត់……  ទោះជាគេចូលមើលមិនមានវាចារអ្វីតែក៏មានអ្នកចូលមើលច្រើន​គួរសមអាចបានថាមិនចេះដាច់ឡើយ។  ទើបតែចូលប្រើបានជិត៣ខែ ប៉ុន្តែ ស្គាល់គេបានច្រើនគ្នាដែរ ^_^ នេះជាមោទនភាពរបស់ខ្ញុំ។

ខ្ញុំឃើញអក្សរខ្មែរ ខ្ញុំត្រេកអរជាខ្លាំង ទោះមិនមានការឆ្លើយតបក្តី………. កាលពីមុន ប្រហែលឆ្នាំ២០០៥ ២០០៦ ខ្ញុំមិនសូវឃើញ មានអ្នក​សរសេរប្លក់ដូចពេលនេះទេ   ពេលនេះខ្ញុំមានសេចក្ដីត្រេកអរឥតគណនា រហូតទាល់តែ…. សូមចប់ ព្រោះអរពេក 😆

 

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

3 Responses to ទោះគ្មានមតិរិះគន់ រឺសរសើអំពីប្លក់

  1. សួរស្ដី!​លឺដូចនេះខ្ញុំសែន….
    ខ្ញុំក៏ខំមកលេងដែរ តែគ្រាន់តែពុំបាននិយាយអីទេ ​ព្រោះរាងរវល់ដែរ។
    សូម្បីបស់ខ្លូនឯងក៏ពុំបានសរសេរអ្វីប៉ុន្មានដែរ គឺបានត្រឹមតែមើលទេ។ ផុតពីនឺងគឺដើរលេងផ្ទះគេផ្ទះឯងពេញនឹងឯង។
    ok! ចាំខ្ញុំព្យាយាមមកលេងបងទៀតឲបានញឹកញាប់ជាងមុនទៀតណា។
    តែតែសុំនិយាយមួយទៀតថា»»ខ្ញុំចូលចិត្តប្លក(s)បង«««

  2. សួស្ដីបងប្រុស !!
    នេះ ចេះ អាក់អនចិត្ដ ដូចខ្ញុំ ដែរតើ ! ហេហេហេ..

    កាលពី មួយរយះតំបូង ខ្ញុំ ក៏ចឹងដែរ ! ចេះតែមានអារម្មណ៏ ចង់មកបន្ដិច
    មិនចង់មកបន្ដិច ព្រោះមិនដឹងជានិយាយអ្វី ឬ សរសេរអ្វី ចូលនៅទីនេះ !
    ហើយបើទោះជា សរសេរ ក៏មិនសូវជា បានចំលើយពេញចិត្ដ សោះ !
    អ្នកខ្លះ ក៏ចូលមក ហើយនិយាយ ពាក្យខ្លី ពីរ បី ម៉ាត់ ដែលមិនទាំងទាក់ទង
    ដល់អ្វី ដែលប្អូន ចង់បានផង !

    ប៉ុន្ដែ មួយរយះ ក្រោយមក ក្រោយពេល បានអាន​អត្ថបទ កាន់តែច្រើន
    ក៏កើតចិត្ដ ធម៌ មេត្ដា ករុណា ចេះតែសរសេរ អត្ថបទ ចូលពេញទឹកពេញដី ដែលមិនបានគិតទៅដល់ថា គេ មើល ឬ មិនមើល នោះទេ ! ម្យ៉ាងគិតថា ជាការហាត់ពុត អនុវត្ដន៏ ហើយម្យ៉ាងទៀត គិតថា ចេះតែធ្វើធម៌ទាន ទៅ ! ធ្វើបានប៉ុណ្ណា យកប៉ុណ្ណឹង ! បាន ប្រសើរជាជាង មិនបានដែរ ! ហើយ ដូចជាការ បង្កើតទំលាប់ល្អ ក្នុងជិវិត ផងដែរ
    ដូចពាក្យមួយពោលថា ” គេស្គាល់អ្នក ព្រោះតែអ្វីដែលអ្នកបានធ្វើ មិនមែនអ្វីដែលអ្នកតាំងចិត្ដ នឹងធ្វើនោះឡើយ​”
    សូមអរគុណ ណា បងប្រុស​!

    ពិសិដ្ឋ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s