ពួកយើងខ្ញុំមិនបានពាក់ព័ន្ធនឹងនរយោបាយទេ


ប៉ុន្មានថ្ងៃមកនេះ ភាពដើរហើរនៃចរន្តសេរីភាពត្រូវបានផ្អាកក៏ព្រោះតែការបិទគេហទំព័រទាំងមូលនៃ Blogspot ក៏ព្រោះតែ Web Blog តែមួយគត់ដែលមានឈ្មោះថា Ki-Media ដោយបានចាប់ផ្តើមរាំងខ្ទប់ដោយក្រុមហ៊ុនពីគឺ ក្រុមហ៊ុន EzEcom និងក្រុមហ៊ុន Metfone។

ការរាំង​ខ្ទប់​គ្រប់​គេហទំព័រ ទាំង​អស់​ដែល​​បង្ហោះ​ដោយ Blogspot នេះមិនមែនជាវិធានការ​មួយសមរម្យក្នុងការយកមកប្រើក្នុងពេល បច្ចុប្បន្ននេះទេ ប៉ុន្តែគួរតែបិទត្រឹម Ki-media មួយទៅបានហើយ ប៉ុន្តែពិតជាមិនអាចបិទបានទេ បិទមួយក៏មានមួយទៀតចេញមកដែរ ហើយប្រសិនបើ Ki-media បានមក Wordpess នោះ តើចង់បិទទាំង WordPress ដែរមែនទេ? ចុះបើគេបង្ហាញតាម facebook តើចង់បិទ facebook ដែលមែនទេ? ប្រសិនជាមិនបានធ្វើខុសមែន តើខ្លាចអ្វីនឹងត្រូវគេរិះគន់?

ខ្ញុំរំលឹកពីក្រុមហ៊ុនម៉ូប៊ីថែលមួយចុះ  គឺប្រព័ន្ធ ៣G ដែលទូរស័ព្ទអាចមើលគ្នាឃើញ និយាយគ្នាបាន  ប៉ុន្តែត្រូវបានពួកលោក​ជំទាវៗ ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនខ្លាចស្វាមីរបស់ខ្លួនមានស្រីញីខាង​ក្រៅ មើលឃើញ ថតជាមួយស្រីកំណានរបស់ខ្លួន ហើយពួកស្វាមីមិនសុខចិត្តយ៉ាងម៉េចមិនដឹងពេលនោះ  ក៏ពឹងមេធំឲ្យជួយបិទ ហើយអាងយកលេសថា ប្រព័ន្ធទំនើបបែបនេះ មិនទាន់អាចយកមកប្រើក្នុងស្រុកខ្មែរបានទេ ព្រោះវាអាចជាការប្រព្រឹត្តក្នុងផ្លូវមិនល្អណាមួយ។ គ្រាន់តែលេសតូចតាចបែបនេះ ធ្វើឲ្យបច្វេកវិជ្ជាដ៏ទំនើបមួយនេះ ត្រូវបានសាបសូន្យទៅវិញនៅសល់តែឈ្មោះរហូតដល់ពេលនេះ។

និយាយរួមទៅ នរណាជាអ្នកប្រព្រឹត្ត ទុកឲ្យអ្នកនោះជាអ្នកទទួលបានហើយកុំធ្វើឲ្យរាលដាលដល់គេដទៃ យ៉ាងណាមិញ ដូចប្លកស្ពត​នេះជាដើម។

ពួកយើងមិនដែលចង់ពាក់ព័ន្ធនឹងនរយោបាយម្តងណាឡើយ ពួកយើងដែលជាអ្នកប្រើប្លកគ្រាន់តែចង់ចែកចំនេះដឹងដល់គ្នាទៅវិញ​ទៅមក ទុកគ្រាន់ជួយស្តារប្រទេសជាតិ និងធ្វើឲ្យរីកចំរើនខាងបញ្ញាស្មារតីតែប៉ុណ្ណោះ ហេតុអ្វីក៏ត្រូវអូសពួកយើង ឲ្យចូលក្នុងជំលោះ​ជាមួយអ្នកធ្វើអ្វី! ការដែលបិទ Blogspot ទាំងមូលនេះ ធ្វើឲ្យខាតផលប្រយោជន៍ធំណាស់ បើមិនជឿទេ សាកបិទតែមួយខែ ឬមួយអាទិត្យសាកលមើល នោះនឹងដឹងថាខាតផលប្រយោជន៍យ៉ាងម៉េចហើយ។

សូមជំរាបខ្លះៗពី Ki-Media

http://ki-media.blogspot.com/

http://ki-media2.blogspot.com/

http://kimedia.wordpress.com/

ចំនែកខ្ញុំគ្មានចង់ដឹងថានរយោបាយហ្នឹងម៉េចទេ  គ្រាន់តែចង់រស់នៅដោយសុខសាន្ត មានបាយញ៉ាំ មានខោអាវស្លៀក មានលុយចាយតែប៉ុណ្ណឹង គឺគ្របគ្រាន់ហើយ។

 

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ត្រដាងការពិត, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged , . Bookmark the permalink.

4 Responses to ពួកយើងខ្ញុំមិនបានពាក់ព័ន្ធនឹងនរយោបាយទេ

  1. Cambod ថា:

    បន្ទាប់​ពី​អាន​អត្ថបទ​ខាងលើរួចមក​ ខ្ញុំមាន​អារម្មណ៍​ថា​ហាក់ដូច​ជា​មានក្លិន​នយោបាយ​ខ្លះៗ​ដែរ​ ។ ការសម្តែង​អារម្មណ៍​ពេញចិត្ត ឬមិនពេញ​ចិត្ត នោះហើយ​ជាអារម្មណ៍​នយោបាយ !!
    ការពិត​នយោបាយ​មិនអាចកាត់​ផ្តាច់​បានពីជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​យើងបានទេ យើងត្រូវការសេរីភាព សន្តិភាព វឌ្ឍនៈភាព យុត្តិធម៌សង្គម ឯករាជ្យជាតិ ឬអ្វីៗផ្សេងៗទៀត ។ល។ ដូច្នេះរាល់ការចង់បានរបស់​យើង​ទាំងអស់គ្នានេះ វាមិន​មែន​គេផ្តល់ឲ្យដោយងាយ​ស្រួលនោះ​ទេ​ចាំបាច់ត្រូវមានការ​ទាមទារ ​ គ្រប់វិធី​ដែលធ្វើឲ្យ​សង្គមផ្តល់ភាពងាយស្រូលដល់​យើង​គ្រប់គ្នា​នេះហើយ​ជា នយោបាយ
    ដើម្បី​ផលប្រយោជន៍​មនុស្ស​ចាំបាច់​ត្រូវតែឈ្លោះគ្នាឬ ?

  2. cambod ថា:

    រកសំណព្វចិត្តម្នាក់​ហើយ ទៅចុះ !! ហាស់ហា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s