កុមារ( ក្មេង) អាចជិះទោចក្រយានយន្ត និងរថយន្តបានរឺទេ?


ខ្ញុំសង្កេតឃើញ និងជួបជាញឹកញាប់ណាស់ អំពីឡានម៉ូតូស៊ីក្លូកង់ ធុកធុក ព្រោះវាច្រើន តែក៏ខ្ញុំ​សង្កេត​​ឃើញ​ប៉ុន្មានឆ្នាំមកនេះ​មានឡានទំនើប ម៉ូតូទំនើបបានធ្វើចរាចរណ៍ ពាសពេញទីក្រុង ហើយពេលនោះដែរ ខ្ញុំក៏ចាប់អារម្មណ៍នឹងរឿងមួយ។ រឿងដែលខ្ញុំចាប់អារម្មណ៍​នោះ​គឺ ​មានកុមារ និងក្មេងមិនទាន់គ្រប់អាយុមួយចំនួន បានធ្វើការបើកបរម៉ូតូ ដោយខុសនឹងច្បាប់ដែលបានចែង ហើយជាងនេះទៅទៀត ពួកគេមិនបានគោរពច្បាប់ចរាចរទេ ពួកគេគ្មានពាក់មួកសុវត្ថិភាព​ ខ្លះ​គ្មាន​ដាក់កញ្ចក់ ហើយជិះជ្រែគេជ្រែឯង នេះគេហៅថាកុមារទំនើង

តើក្មេង(កុមារ)អាចជិះម៉ូតូបានដែររឺទេ?    បើសិនជាមានពេលខ្ញុំនឹងដាក់រូបភាពជូនឲ្យមើល អំពីក្មេងៗ ជិះម៉ូតូមិនគ្រប់អាយុ។

ចូលមកដល់អ្នកជិះឡានម្តង   ខ្ញុំសង្កេតឃើញតិចណាស់ អំពីក្មេងដែលបើករថយន្ត តែក៏ខ្ញុំឃើញថាក្មេងជាអ្នកបើកដែរ គឺនៅម្តុំផ្ទះខ្ញុំ  វាមិនមែនមើលឡានទីកូទីកាំងទេ បើកសុទ្ធតែ​ឡង់គ្រុសស័រ ឡិចស៊ីស  ហើយមិនមែនជាអ្នកក្រទេ ដែលបើកនោះ គឺជាក្មេងកូនអ្នកមាន លុយទាំងដុំៗ បើក បើសិនជាក្មេងអ្នកធម្មតាអី គេបើកតែម៉ូតូដេញស៊េរីទេ។

សូមមើល តំណខ្លះ ដែលទាក់ទងនឹងចរា៖

  1. ក្មេង​​ស្រី ​អាយុ​​១៦​​ឆ្នាំ ​បើក​​ម៉ូតូ​​បុក​​យាយ​​អាយុ​​៨០​​ឆ្នាំ​​របួស​​ធ្ងន់
  2. ក្មេង​ទំនើង​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ថ្នល់​ភ្លាត់​ ស្នៀត​ដួល​បែក​មុខ
  3. ក្មេង​​ស្ទាវ​​បើក​​រថយន្ត​​ដេញ​​បុ​ក​​អ្នក​ជិះ​ម៉ូតូ​ពីរ​របួស​ធ្ងន់
  4. ក្មេងប្រុស​អាយុ​៦​ឆ្នាំ​បើក​ឡាន

និងមានមួយទៀត ដែលក្មេងប្រុសអាយុ១៦ឆ្នាំ ជិះរថយន្តបុកគេ  ខ្ញុំមិនដឹងថាផ្សាយនៅក្នុងកាសែតរស្មីកម្ពុជាលេខ​ប៉ុន្មានទេ  តែខ្ញុំបានអានប៉ះម្តងដែរ (សូមជួយរកតំណ)។

សូមទោសបើសិនជាសរសេររបស់ខ្ញុំមាន អ្វីមិនសមរម្យ   ប្រសិនជាលោកអ្នកចាប់អារម្មណ៍ សូមលោកអ្នក​បញ្ចេញ​វាចារ រឺមានវោហាដើម្បីឲ្យជនជាតិខ្មែរបានឃើញ។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារ [Child], ខ្ញុំចង់ដឹង, ចំនេះដឹង, ត្រដាងការពិត and tagged , , , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 1 ទៅ​កាន់ កុមារ( ក្មេង) អាចជិះទោចក្រយានយន្ត និងរថយន្តបានរឺទេ?

  1. Pingback: ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ចិត្ដសឿង​លួច​រថយន្ដ​បងថ្លៃ​បើក​ប៉ះ​ម៉ូតូ​តាម​ផ្លូវ​មិន​ខ្វល

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s