យកកម្មវិធីវិទ្យុជាកន្លែងញ៉ែគ្នា និងនិយាយឥតប្រយោជន៍


អស់រយៈពេលជាច្រើនឆ្នាំដែលខ្ញុំខានស្តាប់វិទ្យុ បើគិតទៅគឺជិត៨ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៣​មកម៉្លេះ!   គិតទៅទំលាប់អ្នកនិយាយក្នុងវិទ្យុគ្មានការកែប្រែ និងផ្លាស់ប្តូរទាល់តែសោះ  តាំងពីខ្ញុំ​ចេះស្តាប់វិទ្យុមក។ លោកអ្នកដឹងទេថា អ្វីដែលខ្ញុំចង់និយាយដល់នោះ គឺអ្នកដែលទូរស័ព្ទចូលក្នុង​វិទ្យុ គ្រប់ប៉ុស្តិវិទ្យុទាំងអស់ ដែលអ្នកខ្លះចូលមកនិយាយធ្វើឬកឲ្យក្រហើៗ ព្រោះតែពួកគេគិតមួយ​តែមួយភ្លែតថាសំដីរបស់គេអាចលឺបានតែពិធីករ រឺពិធីការនីវិទ្យុ ព្រមទាំងប៉ុន្មាននាក់ទៀតប៉ុណ្ណោះ​តែអ្វីដែលពួកគេមិនបានគិតដល់នោះ គឺ រលកសំលេងដែលបានផ្សាយចេញតាមវិទ្យុនោះ គឺអាច​ទៅបានដល់គ្រប់ទិសទី ប្រសិនបើរលកសញ្ញនោះគ្មានដែនកំណត់ទេ។  អ្វីដែលខ្ញុំចង់ថាឲ្យនោះ គឺការចូលនិយាយក្នុងវិទ្យុដោយគ្មានមាយាទក្នុងការប្រាស្រ័យទាក់ទង់គ្នា បែរជារកសង្សារផ្សាយ​ឃោសនាអត់ប្រយោជន៍ និយាយលេងសើចខាតម៉ោងពេលដែលបានចំនាយលើកម្មវិធី និង ជជែករឿងគ្មានបានការ សូម្បីឲ្យប្រយោជន៍ឲ្យខ្លួនឯង។

ហ៊ើយ! ខ្ញុំនិយាយរៀបរាប់ប៉ុណ្ណឹងបានហើយ ខ្លាចក្រែងមានគេថ្នាំងថ្នាក់ គមជាគំនុំ ខ្ញុំវីវរ!!!

សូមទោស ចំពោះពាក្យសំដីរបស់ខ្ញុំ ហើយប្រសិនបើលោកអ្នកចង់មានវាចារបន្ថែម លោកអ្នក​អាចបញ្ចេញវាចារ និងវោហារ​របស់អស់លោកអ្នកបាន។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ពីណាពីណី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to យកកម្មវិធីវិទ្យុជាកន្លែងញ៉ែគ្នា និងនិយាយឥតប្រយោជន៍

  1. sambatt និយាយថា៖

    ខ្ញុំក៏ខានស្ដាប់់វិទ្យុជាច្រើនឆ្នំាដែរ។
    ឥឡូវខ្ញុំស្ដាប់់តែពេលបើកឡានទៅធ្វើការប៉ុណ្ណោះ ព្រោះវាអាចជាប្រយោជន៏
    ដើម្បីយកព័ត៌មានពីចរាចរណ៏ ការផ្សាយពីអាកាសធាតុ និង
    ព័ត៌មានក្នុងស្រុកនិងអន្តជាតិ..ពីព្រោះពេលបើកឡាន,នេះក៏ជាការអោយ
    យើងខំស្ដាប់់កុំអោយងងុយដេកផង និងស្រង់់ព័ត៌មានដែលគួរត្រូវការដឹងផងដែរ..
    ជាជាងចំណាយពេលបើកឡានអត់់ប្រយោជន៏។

    • monyrinataro និយាយថា៖

      មែនហើយ កម្មវិធីប៉ុស្តិវិទ្យុខ្លះល្អណាស់ គេមិនសូវមានកម្មវីធីជជែកកំសាន្តឥត​ប្រយោជន៍ ​ដែលចំនាយលុយទូរស័ព្ទចោលនោះទេ គេសន្ទានគ្នា អំពីអ្វីដែលមាន​ប្រយោជន៍ ទើបខ្ញុំស្តាប់។ ហើយកាលដែលស្តាប់សំលេងវិទ្យុដែលទាបជាងប្រេកង់ នៃត្រចៀករបស់យើង រឺស្តាប់បទអន្លង់អន្លោច វាអាចធ្វើឲ្យយើងកាន់តែងងុយដេក​ថែមទៀត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s