ភ្លើងពណ៌បៃតង និងភ្លើងពណ៌ខៀវ


ខ្ញុំចង់សួរយូរហើយ តែគ្មានអ្នកណាដឹងទាល់តែសោះ

ហេតុអ្វីក៏មានអ្នកខ្លះ ថាភ្លើងស្តុបពណ៌ខៀវ  ខ្លះថាពណ៌បៃតងដូច្នេះទៅវិញ!   ពណ៌ដែលខ្ញុំ និងលោកអ្នកបានឃើញនៅភ្លើងស្តុបនោះ ជាពណ៌បៃតងឲ្យច្បាស់ក្រឡែត។  ថ្មីៗនេះ ខ្ញុះទើបតែវិភាគមើលជាមួយនឹងភាសាផ្សេងទៀត  ហើយបានវាយតំលៃ និងសន្មតឃើញ​ថា គឺពណ៌បៃតងដែលអ្នកខ្លះយល់ច្រឡប់ថាជាពណ៌ខៀវនោះ គឺចេញមកពីពាក្យ របស់ថៃ ដែលពួកគេនិយាយថា ” สีเขียว”  (ស៊ីខៀវ)   ដែលមានន័យថា ពណ៌បៃតង។ ដែលអ្នកនៅតាមជាយដែនឧស្សាហ៍ចេញចូលស្រុកថៃ ទីក្រុងថៃ បានឆ្លងពាក្យនិយាយនេះដោយ​មិនដឹងខ្លួន ទើបនិយាយថាភ្លើងស្តុបពណ៌ខៀវទៅ  ហើយមួយវិញទៀត ឯកសារដែលយកពីគេ ដូចជាភាសាថៃ ហើយយកមកបកជាភាសាខ្មែរនោះ បែរជាច្រឡំថា ពាក្យខៀវនោះជាភាសាខ្មែរ ដែលខ្មែរមានរួចទៅហើយថា ពាក្យសំរាប់សំគាល់ពណ៌ទឹកសមុទ្រ រឺពណ៌ទឹកប៊ិចនោះឯង។

និយាយរួចទៅ  ពណ៌ខៀវ និងពណ៌បៃតងគឺមិនដូចគ្នាទេ ។

សូមអ្នកដែលចេះពន្យល់ និងដឹងច្បាស់ជាងខ្ញុំ សូមជួយពន្យល់ពីចំងល់មួយនេះ ជូនបងប្អូនខ្មែរយើងផងបាទ!

 

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ខ្ញុំចង់ដឹង, ចំនេះដឹង and tagged , , . Bookmark the permalink.

4 Responses to ភ្លើងពណ៌បៃតង និងភ្លើងពណ៌ខៀវ

  1. sambatt ថា:

    អរគុណប្អូន បងទើបនឹងអស់់ចំងល់់រឿងដែលខ្មែរយើង
    មួយចំនួនច្រលំពណ៌ខៀវជាមួយពណ៌បៃតងអបងក៏បានដាស់់ប្រកាស់់
    មួយឆ្ងល់់ពីរឿងហ្នឹងដែរ។ប៉ុន្តែមិនបានចាប់់អារម្មណ៏ថាថៃគេថាពណ៌ខៀវ
    ឯខ្មែរវិញថាពណ៌បៃតង។ចំណែកពណ៌ខៀវថៃថាស៊ី ណាមវឹន ទៅវិញ។
    ការប្រើពណ៌ខៀវច្រលំនេះប្រហែលមិនមែនទើបកើតមានទេ តាមមើល
    ពីព្រោះខ្ញុំដូចជាធ្លាប់់អានជួបនឹងការនិយាយពណ៌ខៀវសំដៅពណ៌បៃតងដែរ
    ដូចគេថាផ្ទៃស្រែស្រស់់ខៀវស្រងាត់់,តាមពិតបៃតងស្រស់់ស្រងាត់់ទេ។
    មិនដឹងយ៉ាងម៉េចពណ៌បៃតង គេមិននិយមប្រើ ហើយនំាគ្នាប្រើច្រលំចឹងៗទៅ។
    ប៉ុន្តែក្នុងភាសាបារំាង ខ្ញុំឮគេនិយាយច្រលំដូចយើងចឹងដែរ ឧ.គេថា
    Algue bleues ខ្ញុំយល់់ន័យជាខ្មែរថាសារាយពណ៌ខៀវ តែមិនពណ៌ខៀវទេ,តាមពិតពណ៌
    បៃតងទៅវិញ។

  2. enana88 ថា:

    បងសម្បត្តិ៖សុំកែបន្តិចត្រង់ថាពណ៌ខៀវ គឺ สีน้ำเงิน (ស៊ីណាមងើន) មានន័យថាពណ៌ទឹកប្រាក់​ចឹងឆ្ងល់ទៀតហើយម៉េចក៏ទឹកប្រាក់មានពណ៌ខៀវទៅវិញ? តែភាសាបស់គេខ្ជិលរវល់!

  3. sambatt ថា:

    អេណា,ខ្ញុំច្រលំហើយ ។ត្រូវហើយពណ៌ខៀវគឺថៃហៅថាស៊ីណាមងើន។
    មែន គួរអោយឆ្ងល់់មែន ប៉ុន្តែមិនមែនជាភាសារបស់យើង មិនគួរអោយចង់់
    ឆ្ងល់់ប៉ុន្មានទេ។ខ្ញុំធ្លាប់់រៀនថៃចេះបានម៉ាម៉ាត់់ពីរ ហើយពេលណាចង់់រំលឹក
    គ្រាន់់តែបើកវចនានុក្រមថៃមើលទៅ..ហើយមុនហ្នឹងបើកមើលពណ៌ខៀវ
    ក៏អានរំលងព្យាង្គ “ណាម”ទៀត 😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s