ខ្ញុំពិតជាចូលចិត្តខាងវិទ្យាសាស្ត្រណាស់


ខ្ញុំមួយថ្ងៃៗ ដេកស្រមៃតែខ្លួនឯងជាអ្នកវិទ្យាសាស្ត្រតែរហូត តែវាមិនមែនជាកាពិតឡើយ។​ សព្វថ្ងៃចំនេះដឹងរបស់ខ្ញុំមិនសូវមាន លុយក៏គ្មាន ប៉ុន្តែការអប់រំរបស់ខ្ញុំវិញ ធានាថាមាសសុទ្ធម៉ាកា​ឆេអត់ដូរចឹងហ្មង 😀 ។ កាលពីតូចខ្ញុំចង់ផលិតអាវុធជីវសាស្ត្រដោយខ្លួនឯង  ខ្ញុំបានរៀនធ្វើយន្តហោះ និងឧទ្ធម្ភាចក្រ ដើម្បីឲ្យវាហោះ  ត្រូវថែមកង្ហា និងស្លាប តែទីបំផុតវាមិនគ្រប់ភ្លើងទាល់តែសោះ  ត្រូវសារ៉េដំភ្លើងដែលដោតដុំថ្មសាក ទើបធ្វើឲ្យវាវិល តែដោយសារវាធ្ងន់ពេក វាបានតែវិលជិតហើបកង់តែប៉ុណ្ណោះ។ នៅក្នុងស្រុកខ្មែរ ខ្ញុំមិនដែលលឺ សូម្បីតែមួយម៉ាត់ថាមានអ្នកណាដែលចង់ធ្វើជាអ្នកវិទ្យាសាស្ត្រ ក្រៅពីរូបខ្ញុំ ខ្ញុំមិនមែននិយាយ​បំផ្លើសទេ តែអ្វីដែលខ្ញុំនិយាយនោះ គ្រាន់តែជាអ្វីដែលខ្ញុំបានដឹងប៉ុណ្ណោះ។ កាលពីតូចអាយុប្រហែល១២ ១៣ឆ្នាំ ខ្ញុំបានប្រមូលគ្រឿងក ធ្វើការផ្សារសំណរ តភ្ជាប់​ពីខ្សែមួយទៅខ្សែមួយ  ឧបករណ៍ផ្សារ ទុលឡឹវិស ដែលកាប់ ខ្សែភ្លើងតូចៗជាច្រើន ព្រោះទាំងឧបករណ៍បន្ទះគ្រឿងអេឡិចត្រូនិច។  ក្នុងបន្ទប់សុទ្ធតែខ្ចៅ និងគ្រឿងដែក មួយខែៗ ម៉ាក់មិនដែលចូលអើតម្តងណាឡើយ តែមានថ្ងៃមួយវាចៃដន្យអាក្រក់អី គាត់ចង់ចូលទៅសំអាតបន្ទប់ខ្ញុំ  ហើយគាត់ក៏ប្រមូលបោសចោលរបស់របរដែលគាត់មិនបានដឹង​ថាខ្ញុំខិតខំចំណាយពេលធ្វើរបស់របរទាំងនោះទាំងយប់ទាំងថ្ងៃ   ខ្ញុំគ្មានពាក្យនិយាយក្រៅតែពី ការស្តាយស្រណោះរបស់ខ្ញុំទេ។ ហ៊ើយ! គិតរៀបរាប់ត្រឹមហ្នឹងចុះ  ព្រោះគ្មាននរណាជឿទេ!

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ត្រដាងការពិត, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged , , . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 2 ទៅ​កាន់ ខ្ញុំពិតជាចូលចិត្តខាងវិទ្យាសាស្ត្រណាស់

  1. Long ថា:

    ប្អូនផេនដាក៍ធ្លាប់មានក្តីស្រមៃនឹងដែរ តែស្ថានភាពស្រុកខ្មែរមិនល្អដូចស្រុកគេទេ ពិបាក​ណាស់​ចង់ក្លាយខ្លួនជាអ្នកវិទ្យាសាស្រ្ត! តែប្អូនគាំទ្របងជានិច្ច!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s