ល្បឿនចលនាក្នុង១វិនាទីនៃវីដេអូ (Frame)


FPS ត្រូវបានគេស្គាល់ថា (Frames per second)  ( ខ្ញុំហៅថាល្បឿនចលនាក្នុង១វិនាទី) ដែលវា​ទាក់ទងទៅនឹងប្រេកង់រូបភាពដែលបានបញ្ជូនស៊ីញាល់ ហើយជាល្បឿនដែលស្មើគ្នាចំពោះ រូបភាពកុំព្យូទ័រ   វិដេអូរបស់កាមេរ៉ា    ម៉ាស៊ីនថតកុន និងប្រព័ន្ធចាប់យករូបភាពមានចលនា។

គេបានធ្វើចំនាត់ថ្នាក់ ល្បឿនចលនា ( Frame) ដូចតទៅ៖

គិតមកត្រឹមឆ្នាំ២០១១នេះ វាមានល្បឿនចលនាដែលជាស្តង់ដាសំខាន់៣ តាមរយៈទស្សន៍ និង ការផលិតជំនួញភាពយន្ត មាន

-ល្បឿនឆ្លាស់៥០ដង វាស្មើនឹង ២៥ល្បឿនចលនា ( 25 frames) ដែលជាស្តង់ដាវីដេអូនៃប្រព័ន្ធ​ទូរទស្សន៍ ប៉ាល់ (Pal) និង សេកាម (SeCam)។

-ល្បឿនឆ្លាស់៦០ដង (ប៉ុន្តែពិតប្រាដកនោះគឺ ៥៩,៩៤ រឺស្មើនឹង ៦០ដង គុណនឹង ១០០០ ចែកនឹង១០០១) នោះវានឹងស្មើល្បឿនចលនា ( 29.97 frames ) ដែលជាស្តង់ដាវីដេអូនៃប្រព័ន្ធ​ទូរទស្សន៍ អិនតេសេ  (NTSC) រឺក៏ ឌីវីឌី (DVD) រឺក៏កាមេរ៉ាវីដេអូ

-ចំពោះល្បឿនចលនា ដែលមាន៣០ដង(30-frame ល្បឿនលំដាប់)  ជាល្បឿនថេរដែលវាមិនបានប្តូរទំរង់ឆ្លាស់ ហើយវារត់ត្រង់ទៅមុខ ដោយមិនទាក់នៃរូប ។ ជាទូទៅ ល្បឿន  30 frames  សឹងតែស្មើល្បឿន 29.97 frames ទៅហើយ  ហើយគេអាចឃើញល្បឿននេះ​នៅក្នុងកាមេរ៉ាដែលសំរាប់ថតខ្សែភាពយន្ត។

-ចំពោះល្បឿនចលនា ដែលមាន ៥០ដង(50 frames) និង ៦០ដង (60 frames) ជាល្បឿនថ្មីដែលប្រើក្នុងប្រព័ន្ធ HDTV (High Definition Television) ដែលវាមិនត្រូវនឹងស្តង់ដារបច្ចេកទេសនៃរលកធាតុអាកាសរបស់ ATSC (Advanced Television Systems Committee) និង DVB (Digital Video Broadcasting) ដែលត្រូវតែឲ្យប្រអប់ set-top ជា​អ្នកចាប់យករូបភាព និងធ្វើការថតចំលងវិដេអូ (video recordings)។

-ចំពោះល្បឿនចលនា ដែលមាន 72ដង(72 frames) ជាកល្បឿនចលនារូបភាពនៃបច្ចេកវិជ្ជាថ្មី ដូចនេះ ខ្ញុំមិនសូវដឹង សូមមិនជំរាប។

អ្នកអាចប្រៀបធៀបចំពោះ ល្បឿននៃវិដេអូបាន តាមរយៈការសង្កេតមើល

សូមមើលល្បឿនចលនា ដែលមាន១៥ដង (15 frames)

សូមមើលល្បឿនចលនា ដែលមាន៣០ដង (30 frames)

សូមមើលល្បឿនចលនា ដែលមាន៦០ដង (60 frames)



ការយល់ដឹងរបស់ខ្ញុំមិនសូវជាចេះទេ 😆 សូមបញ្ចប់ត្រឹមនេះ  ហើយលើកលក្រោយ ខ្ញុំនឹងយកនូវអ្វីដែលខ្ញុំដឹងជំរាបអ្នករាល់គ្នាកាន់តែទូលាយទៀត។

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុំព្យូទ័រ, ចំនេះដឹង, វិទ្យាសាស្ត្រ [Science], វីដេអូ [Video] and tagged , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s