ល្បែងហ្គេមអ៊ីនធើណេតស្រុកខ្មែរ


និយាយពីអ៊ីនធើណេតស្រុកខ្មែរវិញ  ទើបតែមាននឹងគេ ប៉ុន្តែអ្នកដែលប្រើប្រាសអ៊ីនធើណេតវិញ​គឺមានច្រើន   តែគ្មានច្រើនខាងស្រាវជ្រាវ ខាងអប់រំអីទេ  ច្រើនខាងវិស័យល្បែងហ្គេមអ៊ីនធើ​ណេតទៅវិញ។

ដូចលោកអ្នកបានដឹងស្រាប់មកហើយថា ឥឡូវនេះសូម្បីតែក្មេង ៧ ឬ៨ឆ្នាំក៏ចេះលេងហ្គេមដែរ ព្រោះអ្វី?  ព្រោះតែកត្តាសង្គមរឺព្រោះតែបុគ្គលដែលជាឪពុកម្តាយមិនបានយកចិត្តទុកដាក់? ក្រលេកទៅមើលអ្វីដែលខ្ញុំបានដឹងទៅមើលថាតើថាល្អ រឺអាក្រក់ដល់កំរិតណា!   នេះជាអ្វីដែលកំពុងតែកើតឡើង ហើយវានឹងបន្តកើតឡើងថែមទៀត ប្រសិនបើគ្មានការទប់ស្កាត់​រឺ​ប្រៀបប្រដៅពីឪពុកម្តាយរបស់ពួកគេ។  ខ្ញុំបានឃើញជាច្រើនដងអំពីពួកក្មេងៗដែលចូលលេង​ហ្គេមនៅតាមហាងអ៊ីនធើណេត ពេលខ្លះក៏គេចសាលា ពេលខ្លះយកថ្ងៃដែលឈប់សំរាកហ្នឹង​លេងផងក៏មាន ដោយមិនខ្វលពីអ្វីទាំងអស់ ហើយលេងយ៉ាងហោចណាស់ ក៏៤ទៅ៥ម៉ោងដែរ។​ក្មេងខ្លះទៅលេងហ្គេមអ៊ីនធើណេតដល់យប់ម៉ោង៩ ឬ១០យប់ក៏មាន​  ហើយក្មេងខ្លះពេលដែល​ឪពុកម្តាយទៅខេត្តបាត់​ក៏មិនចូលផ្ទះ ហើយក្មេងខ្លះទៀតមានអ៊ីនធើណេតនៅផ្ទះដែល​ឪពុក​ម្តាយគេបានតឲ្យ ពួកគេលេងដល់យប់ៗជ្រៅ ដល់ម៉ោង១១ ឬម៉ោង១ ម៉ោង២រំលងអាធ្រាត ហើយពេល​ខ្លះលេងទល់ភ្លឺក៏មាន។ ល្បែងហ្គេមដែលកំពុងតែកើតមាននេះ វាមិនគិតពីថ្លៃដែល​លេងនោះទេ ប៉ុន្តែវាគិតថ្លៃសំភារៈ ឬរបស់របរដែលហ្គេមមួយៗមានតំរូវការ  មិនបាច់និយាយ​ដល់ណាឆ្ងាយទេ មើលតែហ្គេមនិស្ស័យស្នេហ៍ដាវទេពអីគេនោះទៅ  មួយខែៗ មិនដឹងជាមាន​ក្មេងប៉ុន្មាននាក់ដែលលេងវា ហើយចំនាយលុយកាក់មិនដឹងប៉ុន្មានហើយទេ ការចំនាយលុយ​កាក់ចំពោះហ្គេមនេះ គឺមាន២កំរិត៖    កំរិតទី១ ត្រូវចំនាយឲ្យម្ចាស់ហាងហ្គេម ដើម្បីបានចូល​លេង​ហ្គេមនេះ  កំរិតទី២ ត្រូវចំនាយទិញរបស់របរដែលនៅក្នុងហ្គេមមានតំរូវ​ការ ដែលការ​ចំនាយទាំងនោះ មិនតិចជាង ៤០០០រៀល (៛) ទៅ ១០០០០រៀល (៛)ទេក្នុងមួយថ្ងៃ។ ពេលដែលបានលេងហ្គេមទាំងនោះហើយ ការសិក្សាបានធ្លាក់ចុះ ភាពរីកចំរើននៃបញ្ញាមិន​សូវមាន មិនសូវមានពេលភាពជិតស្និទ្ធចំពោះមិត្តភ័ក្តិឬឪពុកម្តាយ ព្រោះតែយកពេលទៅ​លើហ្គេមទាំងនោះខ្លាំងពេក។

សូមជំរាប ហ្គេមអ៊ីនធើណេតខ្មែរមានដូចជា  JXII (និស្ស័យស្នេហ៍ដាវទេព) ,  AK online , ទីក្រុងតន្ត្រី (Audition Cambia),  WOW ( World of Warcraft ),  ហ្គេមសាមកុក ញាក់សាច់អីគេនោះ និងហ្គេម  WarCraft III ។

សរុបសេចក្តីមក ហ្គេមគ្រាន់តែជាការកំសាន្តមួយបែប ដែលទាក់ទាញដើម្បីបង្កើតភាព​សប្បាយ នៅពេលដែលយើងមិនសប្បាយចិត្ត រឺ ដើម្បីបង្កភាពរីករាយក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប៉ុន្តែពេល​ដែលលេងវាហួសហេតុវាធ្វើឲ្យហ្គេមនោះអាចគ្រប់គ្រងអារម្មណ៍យើងក្នុងពេលដែលកំពុងតែលេង​វា។

ការសរសេររបស់ខ្ញុំមិនបានល្អដូចគេ ដែលជាអ្នកពូកែសរសេរក៏ពិតមែន ប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្ជាក់ពីគំនិតរបស់ខ្ញុំ ទៅលើក្មេងៗ

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុំព្យូទ័រ, ខ្ញុំចង់ដឹង, ចំនេះដឹង, ត្រដាងការពិត, វីដេអូ [Video], អំពីកំណត់ហេតុខ្ញុំ [Diary] and tagged , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s