បំណងប្រាថ្នាខុសពីអ្នកដទៃ


ផមនុស្សម្នាក់ៗតែងតែមានបំណងប្រាថ្នាខុសៗគ្នា ទៅតាមអ្វីដែលគេគិតទុក  អ្នកខ្លះមានច្រើន អ្នកខ្លះមានតិច ទៅតាមអ្វីដែលគេប៉ង  ។ ដូចគ្នានេះដែរ បំណងប្រាថ្នារបស់ខ្ញុំ​ក៏មិនខុសគេប៉ុន្មានដែរ  គឺកាលពីតូច របស់របរលេងរបស់ខ្ញុំ បើមិនយន្តហោះ ក៏ឧទ្ធម្ភាចក្រដែរ មានទាំងមនុស្សយន្តប្រែកាយ និងរបស់របរដែលខ្ញុំមិនស្គាល់ជាច្រើនទៀត។ កាលពីតូច ប៉ារបស់ខ្ញុំបាននាំខ្ញុំទៅជិះយន្តហោះម៉ិចរបស់កម្ពុជា ដែលកាលនោះ យន្តហោះខ្លះនៅល្អ គាត់បាននាំខ្ញុំទៅ ព្រលានយន្តហោះរបស់ទាហាន នៅទីនោះទីធ្លាធំល្វឹងល្វើយ ហើយមានយន្តហោះច្រើនណាស់  មានទាំងយន្តហោះ និង ឧទ្ធម្ភាចក្រ។ ខ្ញុំចូលចិត្តធ្វើជាអ្នកបើកយន្តហោះ ហើយចូលចិត្តធ្វើជាអ្នកវិទ្យាសាស្ត្រខ្លាំងមែនទែន រហូតមកដល់ថ្នាក់បឋមសិក្សា ខ្ញុំបានដឹងថាខ្លួនឯងចូលចិត្តផ្នែកអីជាងគេ គឺផ្នែក គូររូប ផ្នែកវិទ្យាសាស្រ្ត។  ពេលដែលខ្ញុំចូលមកដល់វិទ្យាល័យ កាស្រមៃ និងការគិតទុកមិនដូចភាព​ជាក់ស្តែងទាល់តែសោះ  នៅទីនោះ អ្វីក៏គ្មាន  បន្ទប់ពិសោធក៏អត់ ហើយកាលនោះ គ្មានកុំព្យូទ័រនៅតាមសាលាដូចឥឡូវនេះទេ មានតែអ្នកវ៉ៃអង្គលីលេខដ៏កញ្ចាស់មួយពីរប៉ុណ្ណោះ។​ ម៉ោងកីឡាគ្មានកន្លែងសំរាប់ផ្លាស់សំលៀកបំពាក់ ហើយពេលខ្លះគ្មានទីលានសំរាប់ហាត់ឡើយ កាលពីរៀនថ្នាក់បឋមសិក្សាមានសិស្សច្រើនបំផុត២៩នាក់ តែពេលដែលចូលដល់ថ្នាក់វិទ្យាល័យ​វិញនោះ មានសិស្សមួយថ្នាក់រហូតដល់៥០ ទៅ៦០នាក់  រកតែអង្គុយរៀនមិនបាន អ្នកខ្លះជជែកគ្នាឡើយវ៉ែ   ពេលនោះហើយដែលធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្ត គណិតក៏ខ្សោយ ផ្នែករូបវិទ្យាក៏ខ្សោយទៀត  ហើយមានតែផ្នែក ភូមិវិទ្យា និងផែនដី ព្រមទាំងពលរដ្ឋវិជ្ជាទេ ដែលខ្ញុំខំទប់លំនឹងមិនឲ្យខ្សោយថែមទៀត ។ និយាយកាត់ត្រឹមហ្នឹង

បំណងប្រាថ្នារបស់ខ្ញុំក្នុងមួយជីវិតនោះ ខ្ញុំបានសរសេរក្នុងសៀវភៅកំណត់ហេតុតាំងពីឆ្នាំ២០០៣​មកម៉្លេះ។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

ការ​ឆ្លើយ​តប​ចំនួន 3 ទៅ​កាន់ បំណងប្រាថ្នាខុសពីអ្នកដទៃ

  1. Long ថា:

    មិនថ្វីទេបង! អនាគតនៅវែងឆ្ងាយ បងនៅមានឱកាសសំរេចជោគជ័យទៀត!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s