មើលចិត្តមនុស្សតាមរយៈពណ៌ដែលចូលចិត្ត


មនុស្សម្នាក់ៗ មានចំណូលចិត្តស្រលាញ់ពណ៌ស្រស់ស្អាតរៀងៗខ្លួន ហើយបណ៌នីមួយៗដែល​អ្នកស្រលាញ់នោះ អាចបញ្ជាក់ប្រាប់ពីនិស្ស័យ ចិត្តគំនិតរបស់អ្នកបាន។

បញ្ញាក់៖ ម្ចាស់ប្លក់ចូលចិត្តពណ៌លឿង និងពណ៌ស្វាយ

អ្នកដែលចូលចិត្តពណ៌ក្រហម

អ្នកដែលចូលចិត្តពណ៌ក្រហម គឺ មានចរិតស្វាហាប់ មិនខ្វល់ពីអ្នកដទៃ ចូលចិត្តចេញមុខ​ចេញមាត់ ស្រលាញ់ភាពជឿនលឿន ស៊ីវីល័យ មានចិត្តស្មោះនឹងស្នេហា ហើយតែងតែមាន​ជោគជ័យក្នុងជីវិត។

អ្នកដែលចូលចិត្តពណ៌ទឹកក្រូច

ជាមនុស្សរាយមាយ តែចិត្តក្តៅពុះកញ្ជ្រោល ចូលចិត្តភាពយុតិ្តធម៌ ធ្វើការច្រើន និយាយតិច គំនិតជឿនលឿន។

អ្នកដែលចូលចិត្តពណ៌លឿង

ជាមនុស្សវៃឆ្លាត ខួរក្បាលល្អ មានសេចក្តីប្រាថ្នាខ្ពស់ ស្រលាញ់ភាពសម័យនិយម មិនខ្វល់ពីបញ្ហាស្នេហា ឬតិចតួចច្រើន ចូលចិត្តនៅម្នាក់ឯង មិនសូវមានមិត្តភ័ក្ត ។

អ្នកដែលចូលចិត្តពណ៌បៃតង

ជាមនុស្សឆ្លាត ពូកែរិះគិត ចូលចិត្តសប្បាយ មានគំនិតល្អិតល្អន់   ស្រលាញ់ធម្មជាតិ  តែដូចជាសាវាបន្តិច។

អ្នកដែលចូលចិត្តពណ៌ខៀវ រឺផ្ទៃមេឃ

ជាមនុស្សមនោសញ្ចេតនានិយម រ៉ូមែនទិច ផ្អែមល្អែម ចេះគិតមុនគូរ មានស្នេហាពិត ហ៊ានលះបង់ឲ្យតែបានតំលៃ និង ចូលចិត្តតុងតែងខ្លួនប្រាណ។

អ្នកដែលចូលចិត្តពណ៌ស្វាយ

ជាមនុស្សអថ៌កំបាំង ចាប់អារម្មណ៍នឹងរឿងប្លែក  ស្រលាញ់ភាពស្ងប់ស្ងាត់ និងនៅស្ងៀមស្ងាត់ មានគំនិតជ្រៅ ឆាប់ស្រលាញ់ ឆាប់ជិនណាយ តែងតែខកចិត្តនឹងស្នេហា។

អ្នកដែលចូលចិត្តពណ៌

ជាមនុស្សស្មោះត្រង់  គ្មានពុតត្បុត ឆាប់ចាញ់បោកគេ តែក៏មិនមែនសុទ្ធតែត្រូវគេបោកដែរ  មានស្នេហ៍ស្មោះ មួយទល់មួយមិនព្រួយឆ្លងជំងឺអេដស៍  មិនសាវ៉ា។

អ្នកដែលចូលចិត្តពណ៌ខ្មៅ

ជាមនុស្សចូលចិត្តផ្សងនឹងគ្រោះថ្នាក់ ចូលចិត្តប្រកួតប្រជែង ជឿជាក់លើខ្លយនឯងយ៉ាងមុតមាំ ចចេស រឹងរូស មិនខ្វល់ខ្វាយពីអ្នកដទៃ មិនញញើតគេឯង  ហ៊ានថាគឺហ៊ានធ្វើ។

អ្នកដែលចូលចិត្តពណ៌ត្នោត

ជាមនុស្សមានគំនិតចាស់ទុំហួសហេតុ  ចិត្តមោះមុត  មានការទទួលខុសត្រូវខ្ពស់ ពូកែសន្សំសំចៃ ( មួយខែំមិនឲ្យបាត់មួយរៀលណាផង)  ចង់ឲ្យគេលួងលោម ។

អ្នកដែលចូលចិត្តពណ៌ប្រផេះ

ជាមនុស្សចិត្តរឹងម៉ឹង ចូលចិត្តជីវភាពធម្មតាៗសាមញ្ញ ចូលចិត្តសេរីភាព  មិនចេះបង្ករឿង ពេលខ្លះអាចជាមនុស្សដែលនៅចន្លោះ ពណ៌ខ្មៅ និងពណ៌ស។

អ្នកដែលចូលចិត្តពណ៌ផ្តាឈូក

ជាមនុស្សដែលចូលចិត្តភាពទាន់សម័យ  ឆើតឆាយ និងស៊ីវិល័យ  ជាមនុស្សរហ័សរហួន ធ្វើការចង់តែបានឆាប់ ស្នេហាអណ្តែតអណ្តូង។

សូមអ្នកទាំងអស់គ្នាវិភាគមើលចុះ ថាតើអ្នកត្រូវនឹងពណ៌អ្វី?

ចំណាំ៖   នេះគ្រាន់តែជាការវិភាគតូចមួយ ត្រូវមិនត្រូវ មិនមែនឋិតនៅលើការចូលចិត្តពណ៌នោះទេ

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង, ពីណាពីណី and tagged , . Bookmark the permalink.

3 Responses to មើលចិត្តមនុស្សតាមរយៈពណ៌ដែលចូលចិត្ត

  1. Long ថា:

    ប្អូនចូលចិត្តពណ៌ ស ផ្ទៃមេឃ និងខ្មៅ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s