ពេលដែល SVCHOST.EXE គាំង (Window XP)


ករណីនេះ គឺមានច្រើនសណ្ឋាន តែខ្ញុំសូមលើកយកនូវអ្វីដែលពាក់ព័ន្ធនឹងអ៊ីនធើណេតទៅចុះ ហើយក៏វាជាបញ្ហារបស់ខ្ញុំពីមុន តែពេលនេះបានដោះស្រាយដោយស្រួល ។

ប្រព័ន្ធដំណើរការដើរខុសប្រក្រតីគឺជាក្តីកង្វល់មួយដែរ សំរាប់អ្នកប្រើប្រាស់កុំព្យូទ័រប្រភេទប្រព័ន្ធ​ប្រតិបតិ្តការ Window (បង្អួច) ។

ពេលដែលបើកកុំព្យូទ័រភ្ជាប់ទៅកាន់អ៊ីនធើណេត បានប្រហែលជា ១០ ទៅ ២០នាទី គឺវានឹងជួបបញ្ហាដូចនេះ  “The instruction at 0x6f8916e2 referenced memory at 0x00f8005c .the memory could not be read. Click on OK to terminate the program”

វានឹងចេញជាប្រអប់មួយដែលឲ្យលោកអ្នកជ្រើសរើស OK រឺក៏អ្វីផ្សេងទៀត​ប្រសិនជាលោកអ្នកចុច OK នោះ  កុំព្យូទ័ររបស់លោកអ្នកប្រាកដជាគាំងលែងដើរ គ្មានដំនើរការអ្វីទាំងអស់ ដូចនេះលោកអ្នកត្រូវតែ Restart ម៉ាស៊ីនឡើងវិញ តែប្រសិនជាលោកអ្នកទុកឲ្យប្រអប់នោះចោល ហើយមិនចុច OK   នោះដំនើរការប្រតិបតិ្តការណ៍​នឹងដើរធ្វើការជាធម្មតា។

ដើម្បីដោះស្រាយរឿងនេះ យើងត្រូវតែបើក Registry Editor (Regedit.exe) ហើយចុច Start menu និង ចុច  Run icon។ ពេលដែលចូលដល់Regeditហើយ យើងត្រូវតំរង់ទិសរក ដូចខាងក្រោម   Locate the following key in the registry:
HKLM\System\CurrentControlSet\Services\NetBT\Param eters

ចុច mouse ខាងស្តាំដើម្បី រកដែលហៅថា TransportBindName ចុចពីរដងលើតំលៃរបស់វា​ហើយលុបតំលៃដែលមានរបស់វាចោល ទុកឲ្យនៅទទេ។

មួយទៀតតំរង់ទិសរក following registry key:

HKEY_LOCAL_MACHINE\Software\Microsoft\OLE

អ្នកនឹងឃើញតំលៃនៃ string មួយដែលមានឈ្មោះ EnableDCOM ហើយកំណត់តំលៃនោះទៅជា N ( ដែលវាទើបមុននេះតែ Y)  ហើយ បិទ Registry Editor (Regedit.exe)   ហើយ បិទម៉ាស៊ីនកុំព្យូទ័រ ហើយ Restart ម៉ាស៊ីនឡើងវិញ។

ដោយសារករណីនេះ វាអាចមកពី ដង្កួវកុំព្យូទ័រដែលបើក port 135 និងport 445  លោកអ្នកក៏អាចប្រើ windows worms door cleaner ដើម្បីសំអាតវាចេញក៏បាន។

port
135 DCOM RPC
RPC Locator 445 port

Windows Worms Doors Cleaner

ញ្ជាក់៖  ករណីខាងលើគ្រាន់តែជាបញ្ហាដែលខ្ញុំបានជួបប្រទះ នៅពេលដែលបានធ្វើការ Update ទៅ service pack 3.

សូមទោស ខ្ញុំមិនជំនាញខាងពន្យល់គេទេ សូមអធ្យាស្រ័យផង

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កុំព្យូទ័រ, ចំនេះដឹង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s