តើក្មេងដែលនៅក្នុងទីក្រុងភ្នំពេញអាច​រួចផុតពីល្បែងហ្គេមOnlineដែររឺទេ?


ខ្ញុំសង្កេតឃើញប៉ុន្មានឆ្នាំចុងក្រោយនេះ ក្មេងជំនាន់ក្រោយនៃយើង ដែលអ្នកមួយចំនួន បានធ្លាក់ជាទាសករនៃហ្គេមអនឡាញ​ ពួកគេខ្លះគេចសាលាមិនចូលរៀន ខ្លះលួចលុយ ឪពុកម្តាយយកទៅលេង ហើយខ្លះទៀតត្រូវមិត្តភ័ក្តិអូសទាញ។  ហ្គេមអនឡាញជាអាវុធមួយ ដែលធ្វើឲ្យក្មេងៗ មិនអាចគិតពីជីវិតដែលតំរង់ឆ្ពោះទៅមុខបានឡើយ ផ្ទុយទៅវិញវាមាន តែធ្វើឲ្យខាតពេលវេលា លុយកាក់ និងសុខភាពរបស់យើងផ្ទាល់តែប៉ុណ្ណោះ។ ហ្គេមអនឡាញ ភាគច្រើន គឺត្រូវចំនាយលុយដើម្បីទិញរបស់ដើម្បីលេងវា ហើយត្រូវលេងជាច្រើនម៉ោងថែម ទៀតផង។ ក្មេងៗភាគច្រើនតែងតែមិនយល់ពីផលវិបាកនៃល្បែងហ្គេមនេះទេ  វាដូចជាថ្នាំញៀន​យ៉ាងអីចឹងដែរ កាន់តែលេងកាន់តែញៀន ( ខ្ញុំបានសាកល្បងវាដែរ)។ សាលាដែលមានល្បែង​ហ្គេមនៅក្បែរមានដូចជា៖  វិទ្យាល័យសន្ធរមុខ  វិទ្យាល័យបឹងកេងកង  វិទ្យាល័យទួលទំពូង  វិទ្យាល័យព្រះយុគន្ធរ   វិទ្យាល័យព្រះស៊ីសុវត្ត    វិទ្យាល័យ ជាស៊ីម សាមគ្គី  វិទ្យាល័យវត្តកោះ  វិទ្យាល័យឥទ្រ្ទទេវី   វិទ្យាល័យបឹងត្របែក នៅមានច្រើនកន្លែងទៀតដែលខ្ញុំមិនបានរៀបរាប់អស់។

កាលពីឆ្នាំមុន គេចុះចាប់ហ្គេម  ហើយឥឡូវនេះ ហ្គេមអនឡាញទាំងនោះ បានបើកវិញមួយទ្វេជាបី។   ខ្ញុំកំពុងតែឆ្ងល់ថា ទង្វើដែលសមត្ថកិច្ចបានធ្វើកន្លងមកនេះ   គ្រាន់តែធ្វើឲ្យតែបានបាន រឺគ្រាន់តែថតដាក់ទូរទស្សន៍ដើម្បីល្បី?    បើខ្ញុំជាសមត្ថកិច្ចវិញនោះ  ទីតាំងទាំង៦៦៥ ជាងកន្លែងនេះមិនបានបើផងមើលទៅ  ព្រោះអ្វីដែលកំពុងបង្វក់ក្មេងៗសព្វថ្ងៃនេះ ក្រៅពីថ្នាំញៀនទៅ គឺនៅមានល្បែងហ្គេម Online ញៀនទៀត។ សូមអភ័យទោសដែលខ្ញុំមិនបានរៀបរាប់បានក្បោះក្បាយ ព្រោះអីពេលវេលាខ្ញុំមិនសូវមានទេ

នៅមានជាង៦០០កន្លែងទៀតដែលខ្ញុំកំពុងតែដំនើរការចាត់ការ

សូមមើលទីតាំងមួយដែលខ្ញុំបានថតដូចខាងក្រោម៖

អ្នកដែលមានកូន និងក្មួយ  និងប្អូន ត្រូវតាមដានការសិក្សារបស់ពួកគេផង

បំណងល្អពីខ្ញុំ

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុំព្យូទ័រ, ត្រដាងការពិត, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

4 Responses to តើក្មេងដែលនៅក្នុងទីក្រុងភ្នំពេញអាច​រួចផុតពីល្បែងហ្គេមOnlineដែររឺទេ?

  1. ឧត្តម និយាយថា៖

    ប្រកាសនេះល្អណាស់!
    វាជាការពិត!
    រដ្ឋាភិបាល​គួរមានចំណាត់ការក្នុងរឿងនេះ ពិសេសចាប់ផ្តើមពីក្រុមហ៊ុន Sabbay តែម្តង!

    • monyrinataro និយាយថា៖

      សូមអរគុណច្រើនដែលបានចូលមើល 😀
      ខ្ញុំមិនដឹងល្អសំរាប់នរណា ហើយអាក្រក់សំរាប់នរណានោះទេ
      អ្វីដែលខ្ញុំកំពុងតែធ្វើ គឺគ្រាន់តែមិនចង់ឲ្យក្មេងៗ ដើរក្នុងផ្លូវខុសតទៅទៀតប៉ុណ្ណោះ។

  2. Fidele និយាយថា៖

    បើ​ចង់​ចុះ​ចាប់​ ទាល់​តែ​ចុះ​ចាប់​គ្រប់​ហាង​អ៊ីនធើណិត​ទាំង​អស់! រឿង​នេះ​មិន​ងាយ​នឹង​បង្ក្រាប​បាន​ទេ ព្រោះ​ពួក​ប៉ូលិស​បាន​ចំណេញ​លុយ​ពី​ហាង​អស់​ហ្នឹង​ឯង ម្យ៉ាង​ទៀត​ប្រទេស​យើង​សព្វ​ថ្ងៃ​កាន់​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី។ រឿង​តែ​ម្យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន គឺ​ឪពុក​ម្ដាយម្នាក់ៗ​គួរ​ណែនាំ​អប់​រំ​កូន​ឲ្យ​បាន​ល្អ កុំ​អោយ​ងប់​នឹង​ល្បែង​ស៊ីសង​នេះ។ តើ​មាន​មធ្យោបាយ​ណា​ប្រសើរ​ជាង​នេះ​ទេ? :mrgreen:

    • monyrinataro និយាយថា៖

      ខ្ញុំដឹងថាមិនងាយដែរ តែអ្វីដែលងាយនោះគឺ ត្រូវបិទប្រព័ន្ធល្បែងហ្គេមណាដែលឲ្យក្មេងៗចំនាយពេលវេលាលេងវាច្រើន រឺ ល្បែងហ្គេមណាដែលធ្វើឲ្យមិនចំរើនដល់ខួរក្បាល ហើយជានេះទៅទៀតនោះ ឪពុកម្តាយភាគច្រើន មិនបានមើលថែកូនចៅឲ្យបានជាប់លាប់ទេ រកស៊ីពីព្រលឹមទល់​ល្ងាច។
      ពួក​ប៉ូលិសមិនបានចំនេញពីរឿងនេះទេ ព្រោះពួកគេក៏មានកូនៗក្នុងវ័យសិក្សាដែរ ហើយមានតែមេប៉ូលីសនៅក្នុងសង្កាត់ហ្នឹងឬខ័ណ្ឌហ្នឹងទេ ជាអ្នកបានលុយ 90% ។
      សេដ្ឋកិច្ច​ទី​ផ្សារ​សេរីមែន តែក៏មិនអាចធ្វើអ្វីបានស្រេចនឹងចិត្តដែរ មិនអាចក្រឡុក​សង្គមនេះដោយអំនាចតូចតាចបានទេ ទាល់តែមានខ្សែពួរធំដូចខ្សែកាបចឹងបានអាចទៅរួច។
      មធ្យោបាយមានច្រើនណាស់ ណាស់តែយើងមិនបានធ្វើវាសោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s