រៀនពីពិភពលោកមួយនេះ


ផ្នែកផែនវិទ្យាខ្ញុំរៀនបានអន់ជាងគេ គឺ B   កាលខ្ញុំនៅរៀនពេលហ្នឹង ខ្ញុំតែងតែគិតស្រមៃអំពី​ផែនដី និងសត្វមានជីវិតដែលក្នុងចក្រវាឡរបស់យើង ( Galaxy milky way)។ ពិភពលោកយើងគឺមានភាគល្អិត និងតូចណាស់បើប្រៀបធៀបទៅនឹងចក្រវាឡយើង ហើយវាកាន់តែតូចទៅទៀត បើប្រៀធៀបជាមួយនឹងសកល (univers) ។

ខ្ញុំពិតជាចូលចិត្តផ្នែកផែនដីវិទ្យាណាស់ តាំងតែពីខ្ញុំរៀនថ្នាក់ទី៧មកម៉្លេះ ហើយចាប់​ពីពេលនោះមក​ ចំនេះដឹងមួយនេះបានផ្តល់ខួរក្បាលឲ្យខ្ញុំទ្វេដងច្រើនជាងកាលពី​ខ្ញុំរៀននៅ​ថ្នាក់​បឋមសិក្សា។ ខ្ញុំចង់ដឹង និងចង់ចេះនូវអ្វីៗគ្រប់យ៉ាង ដែលខ្ញុំយល់ថាខ្ញុំចូលចិត្តនិងងប់ងល់ តែអ្វីដែលស្រមៃមិនមែនសុទ្ធតែជាការពិតតែទាំងអស់នោះទេដូចខ្ញុំអិញ្ចឹង ចង់ធ្វើជាអ្នកវិទ្យា​សាស្រ្ត​​ផ្នែក​ផែនដីវិទូ និងតារាសាស្ត្រវិទូ  និងជាអ្នកលួចប្រព័ន្ធ   តែស្រុកខ្មែរ គ្មានជំនាញនេះសោះ មានតែជំនាញកំប៉ិចកំប៉ុច ដូចជា គណនេយ្យករ   អ្នកទីផ្សារ   អ្នកគ្រប់គ្រង អ្នកច្បាប់ ។ល។…ការងារទាំងនេះ ខ្ញុំមិនចូលចិត្តទេ តែខ្ញុំបានចាប់អារម្មណ៍ខ្លះទៅលើផ្នែកកុំព្យូទ័រ​ហើយបំណងប្រាថ្នារបស់ខ្ញុំមិនបានសំរេចក៏ពិតមែន តែក៏មានជំនាញផ្នែកអាយធីដែរ។ កាលដែលខ្ញុំចង់ធ្វើជាអ្នកវិទ្យាសាស្រ្តនោះគឺនៅពេលដែលខ្ញុំបានមើលវិទ្យាសាស្រ្តលើកទីមួយក្នុង​ឆ្នាំ១៩៩៣ (Terminator 2: Judgment Day) ។ ខ្ញុំតែងតែសំលឹងទៅលើមេឃ អំពីអ្វីដែលបានកើតឡើង និងកំពុងតែកើតឡើងក្នុងពិភពមួយនេះ  ចំពោះអ្វីមួយដែលបានដឹងនិងបានធ្វើ មិត្តភ័ក្តខ្ញុំដែលនៅរៀនបឋមសិក្សា និងមធ្យមសិក្សា សុទ្ធតែថាខ្ញុំប្លែកពីគេ  តើខ្ញុំពិតជាប្លែកមែនរឺ? ខ្ញុំចង់ធ្វើជាមនុស្សធម្មតាម្នាក់ដែលរស់នៅក្នុងពិភព​មួយនេះ។

ពេលវេលាកន្លងទៅលឿនមែន លឿនរហូតដល់ខ្ញុំលែងចាំនូវអ្វីដែលខ្ញុំបានធ្វើពីមុន តាំងពីមិត្តភ័ក្ត បឋមសិក្សា វិទ្យាល័យ និងរហូតមកដល់ឧត្តមសិក្សានេះ  ខ្ញុំមិនសូវបានរាប់អានគេទេ  ពីព្រោះខ្ញុំជាមនុស្សចំលែកម្នាក់   ទើបតែប៉ុន្មានឆ្នាំនេះទេ  ដែលខ្ញុំបានផ្លាស់ប្តូរបន្តិចម្តងៗ រហូតដល់មានមិត្តខ្លះនឹងគេ  ហើយក៏មកទីនេះ រាប់អានមិត្តខ្លះដែរ។

 

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ចំនេះដឹង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s