ពិតជាមានរឿងអីចឹងមែនរឺ? ធ្វើម៉េចទៅ មិនទាន់ត្រាសផងហ្នឹង!


អានអត្ថបទថ្ងៃនេះ ទាំងព័ត៌មានភាសាក្នុងស្រុក ទាំងភាសាគេ  សុទ្ធតែជ្រួលជ្រើមតែទាំងអស់។

មានទាំងអ្នកទស្សន៍ទាយពីផែនដីរលាយពេលណាទៀត! ពិតជាចំលែក?   ចំនែកខ្ញុំវិញគឺគ្មានខ្វល់  មនុស្សដែលបានកើនឡើង7.000.000.000 លាននាក់នេះ មិនដឹងមកពីណាហើយពួកគេនឹងទៅកន្លែងណាទៀតទេ។ អ្នកទាំងអស់គ្នាមិនចាំបាចទស្សន៍ទាយធ្វើអី្វទេ  ការដែលពិភពមនុស្សលោកធ្លាក់ក្នុងសភាពបែប នេះគឺមិនមែនមកពីព្រះ មិនមែនមកពីមនុស្សយើងទាំងស្រុងនោះទេ ផែនដីរបស់យើងរស់នៅសព្វថ្ងៃនេះ បានធ្វើការវិឌ្ឍន៍ជាច្រើនដំនាក់កាលណាស់ ពេលដែលមានមហាគ្រោះមហន្តរាម្តងៗ គឺជាពេលដែលធ្វើការវិឌ្ឍន៍ ។ ចូរអ្នកស្រឡេកមើលសម័យសត្វដាយណូស័រ និងយុគសម័យទឹកកក មើលៗ វាវិឌ្ឍន៍យ៉ាងដូចម្តេច វាគឺជាចំនែកមួយនៃការធ្វើបំលាស់ប្តូរស្រទាប់ផែនដីហ្នឹងឯង ។ ដោយសារមនុស្សធ្វើការបំផ្លាញបន្ថែមបរិស្ថាន ដែលមានសភាពល្អស្រស់ត្រកាល និងល្អផូរផង់នេះ ទើបធ្វើឲ្យវត្ថុធាតុ និងភាពមានលំនឹងរបស់ផែនដីនៃពិភពមួយនេះ បានបាត់បង់បន្តិចម្តងៗ សឹងរកមិនបាន។ តួរយ៉ាងដូចជាប្រេងឥន្ធនៈផូស៊ីល និងពេជ្រ ព្រមទាំងធ្យូងថ្ម ហើយនិងរ៉ែដែក និងមាស  ដែលអ្នកវត្ថុសំខាន់សំរាប់ទប់នឹងពុំនើងផ្នត់នៃផែនដី តែអ្នកទាំងអស់គ្នា បែរជាយកវាធ្វើជាប្រយោជន៍មិនគិតពីផលវិបាករបស់ផែនដីនៅពេលដែលបាត់បង់វា ហើយធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតគ្រប់សព្វ ដែលមាននៅលើផែនដី។

អស់រយៈពេល១០០ឆ្នាំចុងក្រោយនេះ មនុស្សបានធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ តាំងពីសង្រ្គាមលោកលើកទី១ ទី២ ព្រមទាំងទីបីជិតកើតឡើងនេះផងដែរ ( ប្រហែលជាមហាគ្រោះមហន្តរាយកើតរួច ទើបមានសង្រ្គាមលោកលើកទី៣)។  ខ្ញុំបានមើលឯកសារជាច្រើនដែលពាក់ព័ន្ធទៅនឹងរឿងនេះ បើសមាធិបើកភ្នែកទិព្វមើលទៅ ឃើញថា មនុស្សយើងកំពុងតែមើលងាយបរិស្ថានយ៉ាងធ្ងន់ធ្ងរ  ហើយទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទេ ដែលមនុស្សយើងភ្ញាក់ខ្លួនជួយរក្សបរិស្ថាន តែវាជិតហួសពេលទៅហើយសំរាប់ការភ្ញាក់ខ្លួននេះ។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ចំនេះដឹង, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

One Response to ពិតជាមានរឿងអីចឹងមែនរឺ? ធ្វើម៉េចទៅ មិនទាន់ត្រាសផងហ្នឹង!

  1. DYNA-DAILY ថា:

    ពិតប្រាកដណាស់បង រឿងវាយ៉ាងនេះឯង។ មួយជំហ៊ាននៃការរីកចំរើនរបស់មនុស្សគឺជាការ
    បំផ្លាញខ្លួនឯងទៅវិញ បានមួយ គឺបាត់បង់មួយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s