បញ្ហាអ៊ីនធើណេត


អ៊ីនធើណេតជាបន្តុំកន្លែងកំសាន្ត កន្លែងស្រាវជ្រាវ កន្លែងចែកចាយ និងផ្លាស់ប្តូរយោបល់ តែអ៊ីនធើណតក៏បង្កបញ្ហាដូចគ្នាដែរ។

*បញ្ហាផ្សេងដែលត្រូវរៀបរាប់

បញ្ហាក្មេងៗលេងហ្គេម៖

ក្រុងភ្នំពេញនេះឯងជានិច្ចកាលខ្ញុំឃើញមាន ក្រុមហ៊ុន អ៊ីនធើណេតធ្វើការផ្សព្វផ្សាយដេញជើងគ្នា ដើម្បីរកអតិថិជនរបស់ខ្លួន ឲ្យប្រើប្រាស់សេវាកម្មរបស់ខ្លួន ក្នុងនោះដែរ ខ្ញុំសង្កេតឃើញ ក្មេងៗជាច្រើន មិនគិតពី​ម៉ោងរៀនសូត្រ ចូលបណ្ណាល័យស្រាវជ្រាវ លេងកីឡា ហើយបែរទៅជាលេងហ្គេមអីធើណេត​ដែលជាល្បែងបង្វក់ស្មារតី លេងភ្លេចបាយភ្លេចទឹក ភ្លេចម៉ោងដេក  (ដូចជាហ្គេមដែលកំពុងបំពុលកុមារៗ មាន  និស្ស័យស្នេហ៍ដាវទេព JXII   AK online  ដែលត្រូវចំនាយទៅលើការទិញអាវុធ និងសំភារៈសំរាប់លេងថែមទៀត (ចំនែកខ្ញុំវិញបានសាកល្បង​ពិសោធន៍ខ្លួនឯងឃើញថាវក់មែន តែក៏មិនមែនភ្លេចដេកដែរ)។  តាមការស្រាវជ្រាវរបស់ខ្ញុំ កន្លែងហ្គេមដែលមាននៅក្នុងរាជធានីភ្នំពេញ គឺមិនតិចជាង ៦០០ កន្លែងនោះទេ  ហើយពេលនេះខ្ញុំទើបតែស៊ើបបានចំនួន ជាង២០កន្លែង ឃើញថាមានក្មេងៗចូលលេងមិនដាច់ ចាប់ពីអាយុ៩ឆ្នាំ ដល់​ ២៥ឆ្នាំ ហើយភាគច្រើន​ជាក្មេងសិស្សសាលា គេចម៉ោងរៀន ពេលខ្លះវាបានយកអាវ​មកតាមខ្លួនដាក់ចូលក្នុងកាតាប រឺសំពៀតដើម្បីផ្លាសប្តូរ ដើម្បីបំភាន់អ្នក​តាមដាន ចំនែកអ្នកដែលមានអ៊ីនធើណេតលេងនៅផ្ទះវិញ​សូម្បីតែម៉ោង១០ ១១ រហូតដល់ដាច់យប់ក៏មាន ពេលខ្លះមិនបានចំនាយពេលធ្វើអ្វីសោះ គិតតែពីលេង ខួរលក្បាលនិងសុខភាពរបស់ពួកគេនៅក្មេងគឺមិនអីទេ តែដល់តែពេលចាស់ពួកគេនិងស្តាយក្រោយ អំពីទង្វើដែលបានធ្វើកាលពីមុននោះ។

បញ្ហាឯកសារដែលមាននៅលើអ៊ីនធើណេត៖

ខ្ញុំក៏ចង់​យកឯកសារមួយរយជំពូកមកដាក់ដែរ  តែធ្វើម៉េចបើស្រុកយើងខ្វះនោះខ្វះ   ណាមួយត្រូវបកប្រែពីគេនូវឯកសារដែលយើងមិនមាន ហើយត្រូវសរសេរដោយខ្លួនឯងចែកទៅគេថែមទៀត។   “ម្នាក់ឯងធ្វើការច្រើនកន្លែង”  ក្រោយពីម៉ោងរៀន ម៉ោងធ្វើការ គឺត្រូវសរសេរដាក់ផ្សាយចែកគេទៀត  អ៊ីនធើណេតស្រុកខ្មែរនៅមានតំលៃថ្លៃនៅឡើយ  ដូច្នេះ មិនសូវមានអ្នកដែលបាននៅផ្ទះជាប់ជាប្រចាំ ចាំសរសេរឯកសារនេះសរសេរនោះនោះទេ  ធនធានមនុស្សយើងតិច ហើយយើងមិនមានពេលគ្រប់គ្រាន់សំរាប់គ្រប់គ្រងក្នុងរឿងនេះ ហើយនេះជាបញ្ហាដ៏ធំមួយក្នុងការដោះស្រាយ ដើម្បីសំរួលឲ្យប្រជាជនកម្ពុជាមាន​អ៊ីន​ធើណេតប្រើ​​ ឯកសារភាគច្រើនយើងត្រូវបាត់បង់ក្នុងសម័យសង្គ្រាមអស់បាត់ទៅហើយ ហើយប្រទេសយើងកំពុងអភិវឌ្ឍន៍ យើងនឹងអាចដើរទៅដំណាលគេបាន លុះត្រាតែធនធាន​មនុស្សរបស់យើងធ្វើជាកំលាំងស្នូល និងជាគំរូមួយ ដើម្បីស្តារវិស័យព័ត៌មានវិទ្យរបស់យើងឲ្យ​ឈានទៅមុខដូចប្រទេសជិតខាង។

សូមទោសដោយសារពេលវេលាខ្លីពេកសំរាប់រូបខ្ញុំ ដូច្នេះ ខ្ញុំសរសេរបន្តផ្ទាល់បានតែប៉ុណ្ណឹងទេ បើសិនជាខ្ញុំមានពេលវេលាច្រើន នោះខ្ញុំនឹងធ្វើការចែករំលែងឲ្យកាន់តែច្រើន តាមតែអ្វីដែល​ខ្ញុំអាចធ្វើទៅបាន។  សូមអរគុណ

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in កុមារ [Child], ចំនេះដឹង, អំពីកំណត់ហេតុខ្ញុំ [Diary] and tagged . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s