យប់មិញប្អូនតេអាសាប់មកប្រាប់


សៀវហេងជាប្អូនខ្ញុំ វាជាប្អូនជីដូនមួយខ្ញុំ    ហើយយប់មិញនេះវាតេមក មិនដឹងជាខឹងនឹងពីណាគេ បានជានិយាយមើលតែឯងហ្នឹងជាសត្រូវវាពីកាលណាមកចឹង   គ្រាន់តែមកពីធ្វើការវិញ រកតែស៊ីបាយមិនទាន់   មិនដឹងជាស្អីវា ទៅស្គាល់ពីណាពីណីខ្លះ  ខ្ញុំអត់ស្គាល់អាលីង។ យប់មិញនេះវាប្រាប់ថាវាឈប់មកជាន់ វើដភ្រេសអីហ្នឹងទៀតហើយ  វាហត់ណាស់ ណាមួយឆ្នាំប្រឡងឌីប្លូមផង។  ខាងជួបវាយូរដែរហើយ មិនដឹងជាយ៉ាងម៉េចយ៉ាងម៉ា ណាមួយខ្ញុំគ្មានពេល មិនដែលទូរស័ព្ទទៅរកវាអាម៉េច  មកពីខ្ញុំរវល់ពេកដឹង?

ចូលមកដល់សាច់រឿងវិញម្តង  ៖ នៅក្នុង facebook និង wordpress  ហើយយប់មិញនេះនៅ facebook វាខឹងនឹងមនុស្សម្នាក់ ម្នាក់នោះខ្ញុំទើបតែស្គាល់បានមួយថ្ងៃដែរ  ហើយមិននដឹងជាវាស្គាល់ម្នាក់នេះយូរហើយរឺនៅ  យប់មិញទើបតែប្រាប់ខ្ញុំដែរ (សូមនិយាយកាត់ត្រឹមហ្នឹងចុះ)។  អានេះយ៉ាប់  ធ្វើអីអត់ឆ្លងមេសិន  រាប់អានគេអត់មានចេះគិត   ខ្ញុំថាឈប់ទាំង Facebook ទៀតទៅឲ្យវាឆាប់ចប់  ឯងឆ្នាំនេះ ជាឆ្នាំប្រលង លេងអ៊ីនធើណេតម៉ាឆ្នាំជាងហើយ គួរតែទៅខំរៀនវិញ ប្រយ័ត្នលែងឲ្យទៅលេងផ្ទះបងវើយ។ អត់ឈប់ទេ! នៅFacebook មានហ្គេមលេង នៅ WordPress អត់មានហ្គេមលេងទេ Facebook ឈប់អត់បានទេ។  អើយ តែលេងកុំលេងហួសហេតុពេក តែប្រឡងធ្លាក់ ដឹងគ្នាហើយឯង។

ការនិយាយគ្នាចប់តែប៉ុណ្ណឹង  ខ្ញុំសង្ឃឹមថាវានឹងខំរៀន កុំលេងតែអ៊ីនធើណេតទៀត។

 

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អំពីកំណត់ហេតុខ្ញុំ [Diary]។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to យប់មិញប្អូនតេអាសាប់មកប្រាប់

  1. បង​ប៉ាអូន​គេ​ដូច​គ្នា​ម៉េះ? 😛

  2. monyrinataro ថា:

    បងប៉ាអូនគេ មិនមែនដូចគ្នាទេ តែគ្រាន់តែជាសាច់ពាតិ ឈាមយាយចែកឲ្យ 🙂 ម៉ែឪផ្សេងគ្នា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s