រីករាយថ្ងៃបុណ្យអ៊ុំទូក


ខ្ញុំសង្កេតឃើញរាល់ៗឆ្នាំ  បញ្ហាមានដដែលជាដដែល គ្មានអ្វីថ្មី តែបញ្ហាទាំងអស់នោះនៅតែកើតឡើងគ្មានបានដោះស្រាយបានសោះ។

បញ្ហាទី១៖  ឲ្យតែគេមកលេងបុណ្យអ៊ុំទូក  សំរាមតែងតែកើតមាន បើប្រមូលវិញទីធ្លាសួនច្បារមុខណាហ្គាដាក់អត់អស់ ( សាលាក្រុង ចាប់ផាកអ្នកបោះសំរាមផ្តេសផ្តាស )  តើអ្នកមកពីខេត្តអាចមិនបោះសំរាមចោលបានទេ បើទោះជាគេដឹងអំពីការណែនាំនេះ។

បញ្ហាទី២៖  អំពើចោរកម្ម  លួច ចាប់  បន្លំ បោកគឺមានកាន់តែច្រើន ជាពិសេសបាត់កូន ប្អូន ប្រពន្ធ និងប្តី ។អ្នកដឹងស្រាប់ហើយថាអ្នកនៅភ្នំពេញឥឡូវគេសាបូរលុយដើរផ្សារ  ចឹងហើយយប់ឡើងគេនឹងយកលុយមកទិញផលិតផលចុះតម្លៃ  នេះជាឱកាសល្អរបស់លោកចោរក្នុងការលូកហោប៉ៅ លួចទូរស័ព្ទ។

បញ្ហាទី៣៖ ផ្ទះអ្នកដែលនៅក្នុងរង្វង់គោលចរគេដើរថ្នើរជើងនៅពេលមើលអ៊ុំទូក គឺគ្មានអាចទៅណាបានសូម្បីតែជិះម៉ូតូ និងហាងដែលនៅមុខមាត់ទន្លេនឹងលក់លែងដាច់ដោយ​សារភាពអ៊ូអរពេក :D។

បញ្ហាថ្មីទី៤៖  ពេលនោះពួកហ្គេយ៍និងខ្ទើយបានដៃស្ទាបគ្រប់កន្លែងគៀនកោះ កន្លុកកន្លៀត  បើសិនជាអ្នកអត់ស្លៀកលីអូទេ ដឹងតាថូវចប់ហ្មង 🙂 ។

បញ្ហាថ្មីទី៥៖គេចែកស្រាម 4សែន 5ម៉ឺន free   ពេលនោះពួកក្មេងសាលានាំគ្នាផ្អើលទៅយកនឹងគេដែរ   ចាស់ៗដណ្តើមមិនឈ្នោះក្មេងទេ  អារឿងស្រោមអីនេះ ទុកចិត្តចុះ។

Advertisements

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ពីណាពីណី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s