ទំនាយឆ្នាំកំណើត ឆ្នាំ​មមី (សេះ)


Horse

ឆ្នាំ​មមី ពង្សទេព្តា​ស្រី ធាតុ​ភ្លើង​
(១៩០៦, ១៩១៨, ១៩៣០, ១៩៤២, ១៩៥៤, ១៩៦៦, ១៩៧៨, ១៩៩០, ២០០២, ២០១៤)

ឆ្នាំ​មមី (​សេះ​) ពង្ស​ទេវតា​ស្រី ត្រូវ​កាល​ព្រះ​ច័ន្ទ​កុមារ​ដែល​ព្រាហ្មណ៍​យក​ទៅ​បូជាយញ្ញ បាន​ ​ទេវតា​មកជួយ ។​

ឆ្នាំ​មមី កាល​នៅ​តូច មាតាបិតា​ស្រឡាញ់​ណាស់ អាយុ​បាន ២១ ដល់ ២៥ ត្រូវ​ចាកចេញ​ពី​ទី​លំ​ ​នៅ អាយុ​បាន ៣១ ឆ្នាំ មាន​គ្រោះ​ម្ដង ៦៣ ឆ្នាំ​ម្ដង ។​

​កើត​ថ្ងៃ​សៅរ៍ ជា​មាត់ មាត់​នោះ​ចរចា​ផ្ដេសផ្ដាស់ តែ​គំនិត​ប្រកាន់​ថា​ត្រូវ ។ ព្រះ​ច័ន្ទ ជា​ចិត្ត ចិត្ត​ ​នោះ​ច្រើន​តែ​វាយឫក​ខ្ពស់ ចង់​តែ​ធ្វើការ​ធំដុំ ។ ព្រហស្បតិ៍​ជា​អា​សន៍ និង​ជា​អ្នក​មាន​ចិត្ត​ខ្ជាប់ខ្ជួន ។ ព្រះ​ ​អាទិត្យ និង​ព្រះ​អង្គារ ជា​ដៃ ធ្វើ​ការងារ​មិន​សូវ​ល្អ ។ ព្រះ​ពុធ​និង ព្រះ​សុក្រ ជា​ជើង មិនសូវ​ដើរ​ឆ្ងាយ​ពី​ទី​លំ​ ​នៅ​ទេ ។​

ជោគជីវិត

ឆ្នាំ​មមី និស្ស័យ​ចិត្តថ្លើម​មិនសូវ​សុភាព និយាយស្ដី​ឆ្លាត​វាងវៃ​មាន​ប្រិយប្រាយ ចូលចិត្ត​ភ្លេងភ្លាត់​ ​និង​ល្បែង​ផ្សែងៗ បើ​ផ្លាស់​លំនៅ​ទៅ​ទី​ដទៃ​ល្អ ។ បើ​ធ្វើ​រាជការ ឬ​បួស​ជា​សមណៈ នឹង​មាន​កិត្តិ​ស័ព្ទ ។ ចូលចិត្ត​ ​ដើរ​ទៅ​ក្នុង​ទិសានុទិស ធ្វើស្រែ​ចំការ​ល្អ តែ​ជតា មិន​នឹង​នួន ជួនកាល​ចុះ ជួនកាល​ឡើង ។ អាយុ​រវាង ២៧-២៨-២៩-៣០ មានជោគ​ល្អ ។ អាយុ ៣១-៣២ នឹង​ខូចខាត​ទ្រព្យសម្បត្តិ ឬ​ត្រូវគេ​ប្ដឹង​អោយ​ខូច​ទីពឹង តាំងពី​ ៣៣ ឡើងទៅ ចេះ​តែ​ប្រកបដោយ​សេចក្ដីសុខ​សំរាន្ត​ជានិច្ច ។​

About these ads

About Nataro

ក្នុងលោក គ្មានអ្វីដែលល្អគ្រប់ដប់នោះទេ
This entry was posted in ទំនាយឆ្នាំកំណើត and tagged , , , . Bookmark the permalink.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s